Top News

បែកធ្លាយលិខិតពីច្បាប់ជម្រាបមក លោកសឹង គិរីវណ្ឌី ស្តី អំពីភាពមិនប្រក្រតីចុងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ថ្មីត្រូវបានមេឃុំ ចំនួនពីឆ្លើយដាក់ទៀត រឿងគម្រោងដេញថ្លៃផ្លូវបេតុងអាមេ ដែលមិនដាក់ប្រកាសឱ្យដេញថ្លៃ នៅឃុំសេដានឹងឃុំគោកស្រុក នៃស្រុកតំបែ....



បែកធ្លាយលិខិតពីច្បាប់ជម្រាបមក លោកសឹង គិរីវណ្ឌី  ស្តី អំពីភាពមិនប្រក្រតីចុងឆ្នាំ២០២៣  ដល់ឆ្នាំ២០២៤ថ្មីត្រូវបានមេឃុំ ចំនួនពីឆ្លើយដាក់ទៀត រឿងគម្រោងដេញថ្លៃផ្លូវបេតុងអាមេ ដែលមិនដាក់ប្រកាសឱ្យដេញថ្លៃ នៅឃុំសេដានឹងឃុំគោកស្រុក នៃស្រុកតំបែ....




(ខេត្តត្បូងឃ្មុំ)៖ កាលពីថ្ងៃីទី២៤មេសា២០២៤កន្លងទៅ  គេបានឃើញ ប្រព័ន្ធផ្សព្វផ្សាយ គ ជ អ ប ក្នុងឃុំចំនួន២ប្រកាសដាក់សំណើឲ្យដេញថ្លៃ។    ទី១ឃុំគោគស្រុកទី២ឃុំសេដា.  ក៏ប៉ុន្តែ  ការបរិច្ឆេតនោះ ត្រូវបានលើកទៅថ្ងៃក្រោយ។   ក្រុមអ្នកទទួលការដែលមានសិទ្ធដាក់សំណើរដេញថ្លៃ  ក្នុងខេត្តនឹងក្រៅខេត្ត  បានធ្វើការរងចាំតាមដានមើលប្រព័ន្ធផ្សព្វផ្សាយរបស់ គ ជ អ ប ជាយូខែថ្ងៃមកហើយ តែមិនបានឃើញផ្សព្វផ្សាយដាក់ឲ្យដំណើការដេញថ្លៃជាលើកទី២ ទល់តែសោះ   នៅគម្រោងទាំងពីឃុំខាងលើនោះ។ ផ្ទុយទោវិញ:គិតពីថ្ងៃទី២៤ខែមេសាមកដល់ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៤អស់រយៈពេលជាង៣ខែ ស្រាប់តែលិចឮព័ត៌មានថ្មីថា"គម្រោងទាំងពីឃុំខាងលើត្រូវក្រុមអ្នកទទួលការ ចរចាអនុវត្តគម្រោងទាំងពីនោះរួចបាត់ទៅ។( មាន: )ទី១ផ្លូវភូមិកំពង់រាំង អនុវត្តគម្រោងដោយក្រុមហ៊ុន.ហង្ស.សុខគួយ គម្រោងនេះស្ថិតក្នុងឃុំសេដា  ដែលមានផ្លូវប្រវែង៧៨៦ម ប្រាក់មូលនិធិឃុំ៥២៤.៣០.០០០០៛ ទុនចូលរួម៥០.០០០០៛

សូមបញ្ជាក់ថា:ផ្លូវនេះមិនមានទិនន័យកម្រាសនៅក្នុងផ្លាកផ្ទាំងរបស់មូលនិធិឃុំទេ។ 

ចំណែកទឹកប្រាក់ចំណាយសរុប៥២៤.៨០០០០០៛គត់។ 


ទី២ភូមិត្រពាំងស្រង៉ែ ស្ថិតឃុំគោកស្រុកផ្លូវបេតុងអាមេប្រវែង៥៨៤មទទឹង៥មគ្មានដាក់កម្រាសក្នុងទិនន័យកំណត់ហេតុឡើយ នៅក្នុងលិខិតស្នើសុំចរចាលើគម្រោងសុំសាងសង់ផ្លូវនោះ ឃើញតែ តម្លៃប៉ាន់ស្មាន៣៨២.២១៤.៧០០រៀលគត់តែប៉ុណ្ណោះ ផ្លូវនេះអនុវត្តគម្រោងដោយក្រុមហ៊ុន យ៉េន ស៊ីនួន  ដែលចាប់ផ្តើមអនុវត្តតាំងពីថ្ងៃ២០កក្កដា២០២៤ថ្មីៗនេះ។ 


((ជុំវិញគម្រោងផ្លូវមូលនិធិឃុំទាំងពីខាងលើ កាលពីថ្ងៃទី២៣កក្កដា២០២៤កន្លងទៅ លោកនាយកប្រតិបត្តិព័ត៌មានរាល់ថ្ងៃ បានជួបសម្ភាសលោក ម៉ុំ ស៊ីថា 


មេឃុំសេដា លើគម្រោងមូលនិធិឃុំនៅភូមិកំពង់

រាំង  ដែលមិនឃើញការប្រកាសជ្សព្វផ្សាយដាក់សំណើ ឲ្យអ្នកទទួលការប្រកួកប្រជែងដេញថ្លៃបែបប្រជាធិបតេជាលើកទី២សោះ .. តែ....បែជា មានក្រុមហ៊ុនចុះអនុវត្តគម្រោងផ្លូវនេះរួចដូច្នេះ??  ))


លោកមេឃុំសេដាបានឆ្លើយប្រាប់ថា"បើចង់ដឹងច្បាស់សូមទៅសួរលោក សឹង គិរីវណ្ឌីនាយកទីចាត់ការផែនការនឹងវិនិយោគខេត្តទៅ។ ក្នុងសំនួរដដែលនោះ លោកនាយកប្រតិបត្តិព័ត៌មានរាល់ថ្ងៃ សួរទៅលោកគុយ ជឿន    

មេឃុំគោកស្រុក លោកបានឆ្លើប្រាប់ថា" បើចង់ដឹងច្បាស់សូមលោកទៅសួរថ្នាក់ខេត្ត ព្រោះថ្នាក់ខេត្តបាន ប្រាប់ឲ្យធ្វើលិខិតសំណើ ដើម្បីចរចាជាមួយក្រុមហ៊ុនធ្វើផ្លូវ លោកបន្តថា:ព្រោះកាលណាដាក់សំណើឲ្យក្រុមហ៊ុនអ្នកទទួលការដេញថ្លៃ ផ្លូវធ្វើបានខ្លី តែបើចរចាផ្លូវធ្វើបានផ្លូវវែងជាង។ ហេតុផលទាំងអស់នៅក្នុងការស្រាយរបស់លោកមេឃុំទាំងពីខាងលើ បានសម្តែងចេញកន្ទុយយ៉ាងច្បាស់ក្រឡែត នៅក្នុងការគុបគិតគ្នាជាប្រព័ន្ធរវាងក្រុមហ៊ុនអ្នកទទួលការនឹងប្រធានលទ្ធកម្មឃុំ ព្រមទាំង លោកនាយកទីចាត់ការផែនការវិនិយោគខេត្តផងដែរ ទើបប្រព្រឹតបែបលាក់បាំងនេះទៅរួច!។ 

 

នៅជុំវិញករណីទាំងពីឃុំខាងលើ គឺពិតជាមានភាពមិនប្រក្រតី បានផ្ទុយ ពីច្បាប់នៃសៀវភៅភីមទាំងស្រុង។ 


ពាក់ព័ន្ធទៅនឹងករណីខាងលើ ខ្ញុំសូមរំលឹកថា"លោក សឹង គិរីវណ្ឌី នាយកទីចាត់ការផែនការនឹងវិនិយោគខេត្តរូបនេះ កាលអំឡុងឆ្នាំ២០២៣កន្លងទៅ រដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ បានចេញលិខិតចំនួនពីច្បាប់ ជំរាបលោកពីដងមកហើយកាលពីថ្ងៃទី២សីហា២០២៣ម្តងលិខិត លេខ៣២៩/២៣សជណតឃ ចុះហត្ថលេខាដោយលោ សេង ជ័យវុធ។ 

ក្នុងន័យលិខិតនោះ@ ((ខ្ញុំសូមក្រើនរំលឹកដល់លោក សឹង គិរីវណ្ឌី នាយកទីចាត់ការផែនការនឹងវិនិយោគ ត្រូវជៀសវាងឲ្យបាននៅភាពមិនប្រក្រតីផ្សេងៗដែលប៉ះពាល់ដល់ការអនុវត្តនិតិវិធី:ដូចជា))......

.ចេតនាក្នុងការមិនផ្សព្វផ្សាយការ ការអនុវត្តគម្រោងដេញថ្លៃ

.ចេតនាកំណត់ទុកជាមុននៅចំនួនអ្នកចូលរួមដេញថ្លៃ

.ចេតនាកំណត់ទុកជាមុននៅអ្នកដែលឈ្នះនឹងទទួលក្នុងការដេញថ្លៃគម្រោង

.គ្មានតម្លាភាពក្នុងការដេញថ្លៃ

.ទទួលភាគលាភក្នុងរូបភាពផ្សេងៗ

.មិនគោរពនឹងអនុវត្តតាមថានានុក្រម។ 

អាស្រ័យហេតុនេះ ស្នើលោកនាយកទីចាត់ការត្រូវតែជៀសឲ្យបាននៅសកម្មភាពដែលបង្កភាពមិនប្រក្រតីខាងលើនឹងកែតម្រូវឡើងវិញរាល់កំហុសឆ្គង ដែលធ្លាប់កើតមានឡើង។ 

នៅខែបន្ទាប់មក..មិនយូបានប៉ុន្មាថ្ងៃផង ក៏មានលិខិតមួយច្បាប់ទៀត.ជំរាបមកលោកសឹង គិរីវណ្ឌីរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ កាលពី ថ្ងៃទី១៥ខែសីហា២០២៣ ដែលមានលិខិត៣៤៦/២៣សជណតឃ ក្នុងន័យ នឹងខ្លឹមសាស្រដៀងគ្នាមួយច្បាប់ថែមពីលើទៀត។


@( គ្រានោះកាលពីថ្ងៃទី២៣កក្កដា២០២៤លោកនាយកប្រតិបត្តិព័ត៌មានរាល់ថ្ងៃបានសុំការអនុញ្ញាត្ត ធ្វើបទសម្ភាស សួសំនួរតាមការប្រាប់របស់លោកមេឃុំទាំងពីលោក សឹង គិរីវណ្ឌី បានប្រាប់ថា"ជាប់ប្រជុំ)បន្ទាប់មកនៅព្រឹកថ្ងៃទី២៦កក្កដា២០២៤ លោនាយកប្រតិបត្តិព័ត៌មានរាល់ថ្ងៃបានសុំការអនុញ្ញាតសួរទៅលោកម្តងទៀតតាមប្រព័ន្ធតេឡេក្រាម នៅសំនួរដដែល លោកបានឆ្លើយតបថា"ខ្ញុំកំពុងជាប់ប្រជុំ មានគេទាក់ទងទៅលោកហើយ។











Post a Comment

Previous Post Next Post

Kdaily-news ads