សមត្ថកិច្ចចុះរដ្ឋបាលត្រួតពិនិត្យតាមបន្ទប់ថ្នាក់រៀនវិទ្យាល័យបាក់ទូក រកឃើញមានសិស្សស្រី០៥នាក់ ជក់បារីអេឡិចត្រូនិច បង្កប៉ះពាល់សុខភាព
ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានសហការជាមួយនាយកវិទ្យាល័យ បាក់ ទូក ដឹកនាំដោយលោកអនុសេនីយ៍ឯក ហែម សុផល នាយរងប៉ុស្តិ៍ បានចុះរដ្ឋបាលត្រួតពិនិត្យតាមបន្ទប់ថ្នាក់រៀនវិទ្យាល័យបាក់ទូក ហើយបានឃើញមានសិស្សជក់បារីអេឡិចត្រូនិចបង្កប៉ះពាល់សុខភាព។
ជាលទ្ធផលសមត្ថកិច្ចបានដកហូតបារីអេឡិចត្រូនិចចំនួន០២ដើមនិងសិស្សស្រីចំនួន០៥នាក់ដោយសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិច។ បន្ទាប់មក សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលសិស្សទាំងនោះ មកទទួលយកពួកគេទៅផ្ទះអប់រំបន្ត៕
Post a Comment