ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តស៊េរីទំនើបបើកឆ្លងផ្លូវពេញទំហឹងបណ្ដាឲ្យរងរបួសធ្ងន់ត្រូវបានត្រូវបានម្ចាស់រថយន្តហៅកង់បីដឹកបញ្ជូនទៅជួយសង្គ្រោះនៅឯមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រកែងនឹងផ្លូវបេតុង ក្នុងភូមិប្រការសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORD TERRITORYពណ៌សពាក់ស្លាកលេខភ្នំពេញ2BT-8970បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង៥០ម៉ែត្រទិសដៅពីកើតមកលិចខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវស្របពេលក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿនម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1AF-0076ធ្វើដំណើរតែម្នាក់ឯងទិសដៅបញ្ច្រាសគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ត្រូវបានម្ចាស់រថយន្តចិត្តធម៌ហៅកង់បីដឹកជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យទាមភ្លាម ទុករថយន្តនិងម៉ូតូនៅកន្លែងកើតហេតុ។
Post a Comment