Top News

ស្រ្តីម្នាក់យកកាំបិតអាករធ្វើអត្តឃាតសម្លាប់ខ្លួនស្លាប់ក្នុងថ្លុកឈាមនៅខណ្ឌសែនសុខ



ស្រ្តីម្នាក់យកកាំបិតអាករធ្វើអត្តឃាតសម្លាប់ខ្លួនស្លាប់ក្នុងថ្លុកឈាមនៅខណ្ឌសែនសុខ


ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ មិនដឹងថាមានវិបត្ដិអ្វីបានយកកាំបិតចិតផ្លែឈើ អារកខ្លូនឯងធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះបាយជាន់ផ្ទាល់ដីស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម។


ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០១ នឹង ៤៥នាទីរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលំ ត្រង់ចំណុចផ្ទះល្វែង សង្កាត់អូរបែកក្អម ខណ្ឌសែនាុខ រាជធានីភ្នំពេញ ។ 


តាមប្រភពពីយុវតីជាកូនស្រីបង្កើតរបស់ស្រ្តីរងគ្រោះបានអោយដឹងថា សព្វថ្ងៃខ្លួនរស់នៅជាមួយម្តាយតែ០២នាក់នោះទេ ដោយឪពុករបស់ខ្លួនមានបេសកម្មចុះធ្វើការនៅតាមខេត្ត ដោយនៅថ្ងៃកើតហេតុ ខ្លួនបានឃើញម្តាយមានអាការៈចម្លែក ដើរចុះដើរឡើងពេញផ្ទះ ភ្លាមៗកូនស្រីបានសួរទៅកាន់ម្តាយថា « ម៉ាក់កើតអី អត់ស្រួលខ្លួនមែនមិចមិនយកថ្នាំលេប » ប៉ុន្តែម្តាយមិនបានឆ្លើយតបអ្វីសូម្បីមួយម៉ាត់ ។ លុះមកដល់វេលាម៉ោង១១ព្រឹក យុវតីខាងលើក៏បានឡើងទៅជាន់លើដើម្បីងូតទឹករៀបចំខ្លួនទៅរៀន ស្របពេលឡើងទៅលើមិនទាន់បានងូតទឹកផង ក៏ស្រាប់តែឮសម្លេងទឹកហូរនៅជាន់ក្រោម ខណៈនោះយុវតីជាកូន បានរត់ចុះមកក្រោមគោលបំណងទៅបិទទឹក ក៏ស្រាប់តែប្រទះឃើញម្តាយ ដេកដួលក្នុងថ្លុកឈាម សល់តែដង្ហើមចង្រិត។ ក៏ប្រទះឃើញ

មានកាំបិតចិតផ្លែឈើចំនួន០១ នៅជាប់នឹងខ្លួនម្តាយ ហើយបំពង់កម្តាយ មានស្នាមដាច់ ទើបយុវតីជាកូនស្រី បានរត់ទៅយកក្រណាត់រុំបំពង់កម្តាយកុំអោយហូរឈាមរួច ប្រញាប់ទាក់ទងរករថយន្តពេទ្យ ដើម្បីជួយសង្រ្គោះម្ដាយប៉ុន្តែជាអកុសលស្រ្តីរងគ្រោះបានស្លាប់មុនពេលរថយន្តសង្គ្រោះមកដល់បាត់ទៅហើយ ។ 


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញផ្នែកកោសល្យវិច័យ បានមកដល់ធ្វើការត្រួតពិនិត្យសពនិងជុំវិញទីតាំងកើតហេតុយ៉ាងម៉ត់ចត់។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕






Post a Comment

Previous Post Next Post

Kdaily-news ads