Top News

អាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនក្មេងទំនើង ១១នាក់ បញ្ជូនទៅតុលាកា បន្ទាប់ពីរធ្វើសកម្មភាពវាយ និងយកដុំថ្មគប់លើក្រុមមួយទៀត..

អាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនក្មេងទំនើង ១១នាក់ បញ្ជូនទៅតុលាកា បន្ទាប់ពីរធ្វើសកម្មភាពវាយ និងយកដុំថ្មគប់លើក្រុមមួយទៀត..



ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនក្មេងទំនើងចំនួន ១១នាក់ បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាព វាយ និងយកដុំថ្មគប់លើយុវវ័យមួយក្រុមទៀត បណ្ដាលឲ្យរងរបួសចំនួន ៦នាក់ (ប្រុស ១នាក់ ស្រី ៥នាក់) នៅចំណុចផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ កញ្ញាឆ្នាំ២០២៤។
បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមនេះនៅមិនអស់ចិត្ត ក៏បាននាំគ្នាទៅធ្វើសកម្មភាព វាយជនរងគ្រោះដល់ផ្ទះម្ដងទៀតយ៉ាងក្លាហានគ្មានសំចៃដៃ គ្មានខ្លាចក្រែងញញើតច្បាប់ ក្នុងវេលាម៉ោងប្រមាណ ៦:៣០នាទី ព្រឹកថ្ងៃដដែល នៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 
បន្ទាប់ពីបានឃើញមានវីដេអូ ផុសតាមបណ្តាញសង្គម កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ គ្រប់គោលដៅ បានបើកការស្រាវជ្រាវ រហូតដល់ម៉ោង ១៣:៥២នាទី ថ្ងៃដដែល មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១១នាក់ (ប្រុសចំនួន ៣នាក់ ស្រីចំនួន ៨នាក់) ក្នុងចំណោម ១៣នាក់ ពាក់ព័ន្ធករណីហិង្សាខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធី។
ក្រោមវិធានការជំនាញ ជនសង្ស័យប្រុសស្រីទាំង ១១នាក់ បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា ដោយនាំគ្នាព្រួតវាយ និងយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស ពិតប្រាកដមែន ព្រោះតែមូលហេតុពួកខ្លួន មានជម្លោះជាមួយក្រុមជនរងគ្រោះដែលជាបុគ្គលិកលក់ស្រាក្រឡុក មានទីតាំងនៅក្បែរគ្នា។

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ១១នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕








Post a Comment

Previous Post Next Post

Kdaily-news ads