Top News

កិច្ចប្រជុំទទួលសំណើរដេញថ្លៃក្លាយជាការដេញចរចាលុយទឹកតែជាថ្នូ ក្នុងការមិនឲ្យក្រុមហ៊ុនផ្សេងៗក្រៅពីក្រុមហ៊ុនកូនអុករបស់ខ្លួនដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំមេម៉ង់ឆ្នាំ២០២៤នេះ..


កិច្ចប្រជុំទទួលសំណើរដេញថ្លៃក្លាយជាការដេញចរចាលុយទឹកតែជាថ្នូ ក្នុងការមិនឲ្យក្រុមហ៊ុនផ្សេងៗក្រៅពីក្រុមហ៊ុនកូនអុករបស់ខ្លួនដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំមេម៉ង់ឆ្នាំ២០២៤នេះ..


(មណ្ឌលគិរី)៖ មានភាពមិនប្រក្រតី ស្តីពី កិច្ចប្រជុំទទួលសំណើដេញថ្លៃគម្រោងមូលនិធិឃុំមេម៉ង ស្រុកកែវសីមា


 ដោយព្រោះគេបានសង្កេតឃើញថា" ពិធីនោះទាំងមានបទបញ្ជាផ្ទៃក្នុង៦ចំណុច"បិទនៅមុខសាលាឃុំ ក្នុងសាលាឃុំ(ដែលមានខ្លឹមសារថា) ហាមមិនឲ្យ(អ្នកសារព័ត៌មាន រាល់ថ្ងៃយើង) ថតរូបភាព ឡាយនាពេលដំណើការលទ្ធកម្មទៀតផង (លើកលែងមានការអនុញ្ញាពីគណៈកម្មធិការលទ្ធកម្ម)សាលាឃុំ មេម៉ង់

កាលពីវេលាម៉ោង៨និង១០ព្រឹកថ្ងៃទី១៦កញ្ញា២០២៤ ក្នុងគម្រោងដេញថ្លៃផ្លូវបេតុងអាមេប្រវែង៤០០មទទឹង៦មកម្រាស ០,១៥មស្ពានឈើក្បាលបេតុងចំនួន១កន្លែងស្ថិតនៅភូមិទួល ក្នុងតម្លៃប៉ាន់ស្មាន៣០១,៣៣៩,៣៥៩រៀលគត់។ ក្នុងពិធីនោះគេបានឃើញក្រុមហ៊ុនអ្នកទទួលការជាង១០ក្រុមហ៊ុន ដែលកាន់ប៊ីបចង់មកដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំមេម៉ង់នេះ។ 


តែ!ដល់ម៉ោង៨និង១០នាទីជាពេលកំណត់ដាក់សំណើដេញថ្លៃចំនួន១០នាទីបន្ថែម គេបានសង្កេតឃើញមានអ្នកទទួលការដាក់សំណើ(ប៊ីប)ដេញថ្លៃមានតែ០៣សំណើតែប៉ុណ្ណោះ។ ..

ទី១. អ្នកដេញថ្លៃឈ្មោះជួន សុខន ក្រុមហ៊ុន អេចប៊ី អេសឌី ដាក់ដេញតម្លៃ(២៨៩,០០០,០០០៛គត់ ក្នុងតម្លៃទាបជាងគេដែលឈ្នះក្នុងការដេញថ្លៃបានគម្រោងមូលនិធិឃុំមេម៉ង់នេះ។ 


ទី២. អ្នកដេញថ្លៃឈ្មោះអុឹង ប៊ុន ហុង មកពីក្រុមហ៊ុនខូវ

 ម៉េងដាក់ដេញតម្លៃ(៣០០០,០០០,០០០៛គត់


ទី៣. ក្រុមហ៊ុន ហង់ ហៀមដាក់ដេញតម្លៃ(៣០០០,០០០,០០០៛គត់។ សូមបញ្ជាក់ថា"ក្រុមហ៊ុនដែលបានដាក់សំណើដេញថ្លៃទាំង០៣នេះ។ .. 


បើយោងតាមប្រភពបានប្រាប់អង្គភាពសារព័ត៌មានរាល់ថ្ងៃ ឲ្យដឹងថា៖ ក្រុមហ៊ុនទាំង០៣ដែលដាក់សំណើដេញថ្លៃ នោះ គឺ:ជាក្រុនហ៊ុន ដែលធ្វើកូន អុក  ឲ្យលោក ហួរ បូរ ជាថៅកែខ្សាច់ដ៏មានឥទ្ធពលនៅស្រុកកោះញែក នៃខេត្តមណ្ឌលគិរីម្ចាស់ក្រុមហ៊ុន ហួរ បូរ ដើម្បីបង្គ្រប់កិច្ច ឲ្យស្របតាមច្បាប់នៃសៀវភៅភីមតែប៉ុណ្ណោះ។ 


ជុំវិញករណីនេះ ត្រូវបានប្រភពខ្សឹបប្រាប់អង្គភាពសារព័ត៌មានរាល់ថ្ងៃ នៅលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះបាន បង្ហើបប្រាប់ថា"ការដែលគេចរចាមិនឲ្យក្រុមហ៊ុនផ្សេងៗដាក់សំណើដេញថ្លៃនោះ  គេសុំជូនលុយទឹកតែ

ជាច្រើនគួសមដែរ  ដែលជាថ្នូរមិនឲ្យដាក់សំណើប្រកួកប្រជែងដេញថ្លៃគម្រោងមូលនិធិឃុំមេម៉ង់នេះ។


ពាក់ព័ន្ធករណីនេះខ្ញុំបាទនាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ ស្នើ សូមឯកឧត្តម សួស ប្រាថ្នា អគ្គនាយនៃអគ្គនាយកដ្ឋានរដ្ឋបាល ជាប្រធានក្រុមការងារ ត្រួតពិនិត្យ អនុវត្តគម្រោងមូលនិធិឃុំសង្កាត់ សូមឯកឧត្ដម មេតាដាក់អធិការកិច្ច ស៊ើបអង្កេតនៅក្រុមហ៊ុនអ្នកដេញឈ្នះគម្រោងមូលនិធិឃុំមេម៉ង់នេះឲ្យបានស៊ីជម្រៅផងទាន។ 


ដោយយោង:ឲ្យបានស្របតាមលិខិតលេខ២៣០៧សជណ ចុះថ្ងៃទី១៦កក្កដា២០២៤ ស្ដីពីការ ពង្រឹងរៀបចំ និងការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ នៅ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អនុក្រឹត្យលេខ២២អនក្រ.បក ចុះថ្ងៃទី២៥ខែមិនាឆ្នាំ២០០២ស្តីពីការ ធ្វើ វិមជ្ឈការ អំណាច តួនាទី និងភារកិច្ច ទៅឲ្យក្រុមប្រឹក្សា ឃុំសង្កាត់ សេចក្តីសម្រេច លេខ០៩៧សសរ/គ ជ អ ប ចុះថៃទី២៧ខែតុលាឆ្នាំ២០១៧របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធីបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ ជ អ ប) ស្ដីពីការដាក់ឲ្យ ប្រើប្រាស់ សៀវភៅណែនាំ ស្ដីពីការអនុវត្ត គម្រោងមូលនិធិ ឃុំសង្កាត់. ដែលមានចុះហត្ថលេខា ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិ សន្តិ បណ្ឌិត ស សុខា


ដែលមានខ្លឹមសារថា: សូមឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានីខេត្ត ចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ បំផុត ចំពោះមន្ត្រី រាជការ សមាជិក ក្រុមប្រឹក្សា ស្មៀនឃុំសង្កាត់  អ្នកទទួលការទាំងឡាយណា  ដែលបានប្រព្រឹត្ត កំហុសឆ្គង បំពានក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនបាន អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬ មានការពាក់ព័ន្ធ ទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ ផ្សេងៗ ក្នុងការដេញថ្លៃ គម្រោងមូលនិធិ ឃុំសង្កាត់ ដោយត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ស្របតាមច្បាប់ មាត្រា៨៤ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល ឃុំសង្កាត់។ មាត្រា៤០នៃច្បាប់ស្ដីពី សហលក្ខខណ្ឌិក មន្ត្រីរាជការស៊ីវិល ចំណុច៣.២. ៧.និង ៣.១១ នៃសៀវភៅ ណែនាំ ស្ដីពីការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ចំពោះអ្នកទទួលការ

បញ្ចប់កិច្ចសន្យា វិន័យទាំងនេះ មិនរាប់បញ្ចូល នៅទោសទណ្ឌ ផ្សេងៗឡើយ៕


((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាតម្រុយ បង្ហាញ ពីភាពមិនប្រក់ក្រតី របស់មន្ត្រី ឃុំសង្កាត់អ្នកទទួលការដាក់សំណើដេញថ្លៃ ដែលជាប់ពាក់ព័ន្ធ ក្នុងភាពមិនប្រក្រតី នៅក្នុងគម្រោង មូលនិធិ ឃុំសង្កាត់ តែប៉ុណ្ណោះ បើសិនជាអង្គភាពយើងខ្ញុំ។ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ណាមួយ របស់ អស់លោក សូម ប្ដឹង មកការិយាល័យ យើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ និងផ្សាយជូនឡើងវិញ រាល់ម៉ោងធ្វើការខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានរបស់បងប្អូន តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))៕









Post a Comment

Previous Post Next Post

Kdaily-news ads