Top News

ទំនាស់ពាក្យសម្ដី ស្រ្តីម្នាក់កា.ប់ទៅលើនារីម្នាក់ទៀតបណ្តាលឱ្យរងរបួស.



ភ្នំពេញ ៖ គ្រាន់តែ​រឿង​ទំនាស់​ផ្លូវ​ដើរ​ស្ត្រី​ម្នាក់ បាន​ទាញ​កាំបិត​បុ័ងតោ​កា​.​ប់​ទៅ​លើ​នារី​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស ។ ក្រោយមក​ស្ត្រី​បង្ក​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​នាំ​ខ្លួន​យក​ទៅ​សួរនាំ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​ជិត​ស្តុ​ប​លូ​ប្រាំ ផ្លូវ​លូ​ប្រាំ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អ្នក​ទាំង​២​នាក់​មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ស្ត្រី​ជា​អ្នក​បង្ក​មាន​វ័យ​ប្រហែល​៤០​ម៉ែត្រ ចំណែក​នារី​រង​គ្រោះ​មាន​វ័យ​ជាង​២០​ឆ្នាំ​តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​នារី​រង​គ្រោះ គឺ​ត្រឡប់​មក​ពី​ដូរ​ធុង​ហ្គា​ស​វិញ និង​បាន​ដើរ​ឡើង​ទៅ​បន្ទប់​ជួល​របស់​ខ្លួន​នៅ​ជាន់​ទី​បី ខណៈ​ដើរ​តាម​ផ្លូវ​មុខ​បន្ទប់​ជួល​ដល់​ចំណុច​កើតហេតុ មុខ​ផ្ទះ​ស្ត្រី​បង្ក​នោះ ក៏​ស្រាប់តែ​មាន​តុ​កៅអី​នៅ​ពេញ​មុខ​ផ្ទះ រក​ផ្លូវ​ដើរ​មិន​បាន អ​ញ្ចឹ​ង​ហើយ​នារី​រង​គ្រោះ​បាន​ប្រាប់​ទៅ​ស្ត្រី​បង្ក​ឲ្យ​យក​អី​ចេញពី​ផ្លូវ ដើម្បី​អោយ​ទូលាយ​ក្នុង​ការ​ដើរ​ចេញចូល​ទៅ​វិញ​ទៅ​មក តែ​ពេល​នោះ​គាប់​ជួន​ស្ត្រី​បង្ក​គាត់​ស្រវឹង​ផង​នោះ​ក៏​កើតជា​ជម្លោះ​ពាក្យ​សម្ដី​ឈ្លោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឈាន​ទៅ​ដល់​ការ​យក​កាំបិតប៉័ងតោ​កា​.​ប់​ទៅ​លើ​នារី​រង​គ្រោះ បណ្តាល​ឲ្យ​ត្រូវ​របួស​ក្បាល និង​លើ​ដើមទ្រូង​នៅ​ចំហៀង​ខាងឆ្វេង​ក៏​ដូច​ជា ប៉ះ​ត្រូវ​ផ្ទៃពោះ​ថែម​ទៀត ហើយ​ភ្លាម​នោះ​ដែរ នារី​រង​គ្រោះ​ក៏​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ នៅ​ពេល​ដែល​បង្ក​ហិ​.​ង្សា​រួច​ស្ត្រី​ជា​ជន​បង្ក​ខាងលើ​បាន​ទម្លាក់​កាំបិត​បុ័ងតោ​ចុះ​មក​ក្រោម​ជាន់​ផ្ទាល់​ដី ហើយ​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​ចាក់សោ​ទ្វារ​តែ​ម្ដង​ទៅ ។

ហេតុការណ៍​នេះ​មួយសន្ទុះ​ក្រោយមក ក៏​មាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ចុះ​ទៅ​ទីតាំង​កើតហេតុ​រួច​ហើយ​ក៏​បាន​សួរនាំ​ពី​ដំណើររឿង ស្រាប់តែ​ស្ត្រី​ដែល​ជា​ជន​បង្ក​បាន​និយាយ​ថា ជន​រង​គ្រោះ​មាន​គ្នីគ្នា​២​នាក់​បងប្អូន បាន​ព្រួត​វា​.​យ​ទៅ​លើ​គាត់ បណ្តាល​ឲ្យ​របួស​រាង​កាយ​ដូច​គ្នា ។

ក្រោយ​ពេល​កើតហេតុ ទោះបីជា​ស្ត្រី​ខាងលើ​ខំ​ប្រកែក​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​នាំ​ស្ត្រី​រូប​នោះ រួម​ទាំង​វត្ថុ​តាង​កាំបិត​តាំង​តោ​យក​ទៅ​សួរនាំ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕






Post a Comment

Previous Post Next Post

Kdaily-news ads