Top News

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បញ្ចេញកងកម្លាំងសម្ថតកិច្ច ចុះបង្ក្រាប ទីតាំងល្បែងស៊ីសង់ខុសច្បាប់.



(ភ្នំពេញ៖)​ នាយប់ថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២៤នេះ កម្លាំងរដ្ឋបាលខណ្ឌមានជ័យ បានចូលបង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង នៅវេលាម៉ោង ៨ យប់ថ្ងៃទ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចអគារមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ 60 ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីអង្គភាពសារព័ត៌មានបានចុះផ្សាយពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខាងលើ ដោយក្នុងនោះសមត្ថកិច្ចដកហូតយកសម្ភារៈមួយចំនួន រួមមានទូហ្គេមបាញ់ត្រី និសម្ភារៈផ្សេងទៀត ដើម្បីយកទៅកាន់រក្សាទុកនៅរដ្ឋបាលខណ្ឌមានជ័យ ។


នៅក្នុងនោះ កម្លាំងរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅមិនទាន់បានបញ្ជាក់ថា តើម្ចាស់ទីតាំងនោះ ជាអ្នកណា ? ហើយចាប់បានមនុស្សប៉ុន្មាននាក់ ?នៅក្នុងប្រតិបត្តិការខាងលើ អង្គភាពអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលអនុវត្តន៍យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសយោងគោលនយោ

បាយភូមិ​ ឃុំ សង្កាត់​ មានសុវត្ថិភាពទាំង ៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។


.គោលនយោបាយភូមិ​ ឃុំ សង្កាត់​មានសុវត្ថិភាពទាំង៧ចំណុច


១.ការផ្តល់សេវ៉ាសាធារណ: ប្រកបដោយគុណភាព​ តម្លាភាព​គណីភាព និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ

២.គ្មាមបទល្មេីស​ដូចជា: លួច​ ឆក់​ ប្លន់​ គ្រឿងញៀន​ ល្បែងស៊ីសង​ខុសច្បាប់​ និងបទល្មេីសគ្រប់ប្រភេទ

៣.សណ្តាប់​ធ្នាប់​ល្អ (ផ្តោតពិសេសកុំអោយមានគ្រោះថ្នាក់ចរាចរ)

៤.គ្មានអំពេីអនាចារ​ គ្មានការជួញដូរមនុស្ស​ ពិសេសស្ត្រី និងកុមារ​ គ្មានអំពេីហឹង្សាក្នុងគ្រួសារ​ និងគ្មានក្មេងទំនេីង

៥.ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រពន្ធ័តុលាការប្រកបដោយប្រសិទ្ធភាព​ និងមានការទុកចិត្តពីប្រជាពរដ្ឋផងដែរ

៦.មាន​សោភ័ណភាព​ នៅតាមភូមិសង្កាត់​ មានអនាម័យ​ និងមានបរិស្ថានល្អ

៧.ការឆ្លេីយតបអោយបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនានា​ និងជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព


សូមថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅ ដោយភាពកក់ក្តៅ ចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងសូមគាំទ្រយ៉ាងពេញទំហឹង រាល់ប្រតិបត្តិការក្នុងការបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។

(អរគុណសន្តិភាព ហើយសង្ឃឹមថា ទីតាំងខាងលើនិងបិទជារៀងរហូតទៅ)

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។











Post a Comment

Previous Post Next Post

Kdaily-news ads