ភ្នំពេញ៖ ដាច់ចិត្តម្ល៉េះលោកអើយ ! ពពោះ៩ខែ១០ថ្ងៃ ជាកូនរបស់យើងហើយ បើគ្នាឃើញពន្លឺថ្ងៃគប្បីចិញ្ចឹមគ្នាទៅ មិនមែនជាសត្វធាតុនោះទេ ។ គិតទៅល្បែង ស្នេហា ដែល កម្មការិនី រោងចក្រ កាត់ដេរ ម្នាក់ ស្រឡាញ់ បុរសម្នាក់ រហូត ជ្រុលខ្លួន មានផ្ទៃពោះ ទើបដឹងថាបុរសនោះ មាន ប្រពន្ធ និង កូន រួចទៅហើយ ចំណែកប្ដីហេងស៊យនោះ ក៏ គ្មាន មុខរបរ រកស៊ីអ្វីដែរ ហើយក៏មិនបានទទួលខុសត្រូវ ចិញ្ចឹមរូបនាង និង កូនថែមទៀត ។
ពេលនេះនាង កើតបានកូនប្រុសម្នាក់ អាយុជាង ១ខែ ហើយនិងបានបីកូនទៅរកប្ដីដល់ផ្ទះប៉ុន្តែអត់ជួបប្ដីទេ បែរជា ជួបប្រពន្ធដើម ហើយត្រូវប្រពន្ធដើម វាយធ្វើបាបថែម ទៀត ទើបនាងបីកូនយកទៅផ្ញើទុកនៅនឹងស្ត្រី អ្នករើសអេតចាយម្នាក់ រួចគេចខ្លួនបាត់ទៅ ។ ពេលនោះ ស្ត្រី អ្នក រើសអេតចាយ បានរាយការណ៍ប្រាប់លោកមេភូមិ និង បង្ក ឲ្យមានការ ភ្ញាក់ផ្អើលទាំងព្រឹក ប៉ុន្តែ ជាង៣ម៉ោង ក្រោយមក ដោយអត់ដាច់ចិត្តពីកូនស្រាប់តែស្ត្រីរូបនោះ ត្រឡប់ទៅយកកូនវិញ។ ដូច្នេះកុំបោះបង់គ្នាចោល ចិញ្ចឹមទៅកូនយើងទេ អ្វីៗវាហួសផុតទៅហើយ ស្នេហាមួយចំអិនបាយនោះ។
ហេតុការណ៍នេះបានកើតឡើង និងបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦ ព្រឹក ថ្ងៃ ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ ចោម ចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ហើយ នាង បានទៅ យកកូនវិញ នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃ ដដែលនោះ ។
ស្ត្រីខាងលើ មានអាយុ៣១ ឆ្នាំ ជា កម្មការិនី រោងចក្រ កាត់ដេរ មានស្រុក កំណើត នៅ ក្រុងសួង ខេត្តត្បូងឃ្មុំ ចំណែក បុរសជាប្ដីដែលមិនទទួលខុសត្រូវ លើរូបនាង និង កូននោះ អត់ដឹងថាឈ្មោះពិត អ្វី ទេ ។ នាងស្គាល់ តែ ឈ្មោះហៅក្រៅថា តាស្រមូម ហើយ តាស្រមូម នេះមាន ប្រពន្ធ និងកូន ស្នាក់នៅក្នុងភូមិ ព្រៃទា សង្កាត់ ចោមចៅ ទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បញ្ហានេះច្រើនកើតមានក្នុងសង្គម បើគិតថា មិនជាគូអនាគតទេ កុំប្រឡែងនឹងភ្លើងអី វាក្តៅណាស់ អាចឆេះឆាបរលាកខ្លួនថែមទៀត ចឹងប្រឹងបន្តដំណើរទៅមុខទៀត ដើម្បីចិញ្ចឹមកូន៕
Post a Comment