កណ្តាល៖ សមត្ថកិច្ចក្រុងអរិយក្សត្រ បានបង្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ជាមួយវត្ថុតាង កាំភ្លើងកែច្នែ និងករណី រក្សាទុក ប្រើប្រាស់នូវសារធាតុដោយខុសច្បាប់ នៅចំនួន០២គោលដៅ :
គោលដៅទី០១ - ថ្ងៃទី២៥ខែ ធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣ និង០០នាទី ចំណុច ផ្លូវបេតុងនិង , គោលដៅទី០២ នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១១ និង០០នាទី នៅចំណុច ព្រៃត្រែងមាត់ទន្លេ ដែលស្ថឹតក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
លោកវរសេនីយ៏ទោ រស់ ដាលីន អធិការនគរបាលក្រុងអរិយក្សត្របានប្រាប់អោយដឹងថា÷ជនសង្ស័យប្រុសស្រីមានចំនួន ០៣នាក់ :
១- ឈ្មោះ ផល រិទ្ធ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ កម្មករសំណង់ មានទីលំនៅក្នុងភូមិខ្សាច់ , ២- ឈ្មោះ ឃ្លាំង ស៊ីម៉ន ហៅ ប៉េ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអរិយក្សត្រ , ៣- ឈ្មោះ ឈិន សុខណាន ហៅក្រៅ ជី ជី ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិអរិយក្សត្រ គ្មានមុខរបពិតប្រាកដ ដែលជនសង្ស័យទាំង០៣សុទ្ធតែ វិជ្ជមាននូវសារធាតុញៀន និងមានទីលំនៅជាមួយគ្នាក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន៖ -ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ចំនួន០១ កញ្ចប់ ទំងន់សរុប=០.០៦ ក្រាម , -ទូរសព្ទ័ ចំនួន០២គ្រឿង,- ម៉ូតូម៉ាក VIVA ចំនួន០១គ្រឿង គ្មានស្លាកលេខ, និងកាំភ្លើងកែច្នៃចំនួន០១ដើម ។
លោកអធិការបានបន្តទៀតថា÷
នៅគោលដៅទី០១ កម្លាំងល្បាតបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល រិទ្ធ ជាមួយនិងថ្នាំញៀនចំនួន០១កញ្ចប់តូច
ដោយ ជនសង្ស័យបានសារភាពថា÷ ខ្លួនទិញពីឈ្មោះ ឃ្លាំង ស៊ីម៉ន ហៅ ប៉េ នៅចំណុចមាត់ទន្លេក្បែរកំពង់ចម្លងអរិយក្សត្រ ក្នុងតម្លៃ០២ម៉ឺនរៀល ដើម្បីយកមកជក់។
លុះនៅព្រឹក ថ្ងៃទី២៦ខែឆ្នាំដដែល វេលាម៉ោង១១និង៣០នាទីកម្លាំងជំនាញយើងក៏បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្របានបន្តទៅគោលដៅទី០២ ស្វែងរកនិងឃាត់ខ្លួន ឈ្មោះ ឃ្លាំង ស៊ីម៉ន ហៅ ប៉េ និងឈ្មោះ ឈិន សុខណាន ដោយជនសង្ស័យ បានសារភាពថា÷គឺ ឈ្មោះ ផល រិទ្ធ បានប្រគល់ប្រាក់ផ្ញើរតាមខ្លួនដើម្បីទៅទិញនៅចំណុច ផ្សារ សុរិយ៉ាម៉លក្នុងរាជធានី ភ្នំពេញ ហើយកន្លងមកខ្លួនធ្លាប់ទៅទិញច្រើនលើកមកហើយ គឺទិញម្តងៗ ក្នុង តម្លៃចាប់ពី ០៤ម៉ឺនរៀលទៅ ០៦ម៉ឺនរៀល ដើម្បីយកមកជក់ខ្លះនិងលក់ខ្លះ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួន និងយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
(ដោយ៖ ជួប សីលា)
Post a Comment