Top News

ពិតជាអនុវត្តផ្ទុយពីលិខិតសេចក្តីសម្រេចរបស់អគ្គនាយកដ្ឋានរដ្ឋបាលមែន! មន្ត្រីនាយកទីចាត់ការនឹងវិនិយោគខេត្តក្រចេះដែលហ៊ានឲ្យក្រុមហ៊ុនវ៉េង លាប ដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំសង្កាត់ដោយមិនញញើតច្បាប់នៃមាត្រា៨៤នឹងមាត្រា៤០ស្ដីពី សហលក្ខខណ្ឌិក មន្ត្រីរាជការស៊ីវិល ចំណុច៣.២. ៧.និង ៣.១១ នៃសៀវភៅ ណែនាំ ស្ដីពីការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់!



(ខេត្តក្រចេះ)៖ មន្ត្រីនៃនាយកទីចាត់ការផែនការនឹងវិនិយោគខេត្តក្រចេះនឹងមន្ត្រីលទ្ធកម្មឃុំ ត្រូវបានគេអង្កេតឃើញថា"បានអនុវត្តផ្ទុយទាំងស្រុងអំពីខ្លឹមសារលិខិតសេចក្តីសម្រេចរបស់អគ្គនាយកដ្ឋានរដ្ឋបាល។ 

 


យោង:ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អនុក្រឹត្យលេខ២២អនក្រ.ប ក ចុះថ្ងៃទី២៥ខែមិនាឆ្នាំ២០០២

យោង:តាមលិខិតលេខ២៣.០៧សជណ ចុះថ្ងៃទី១៦កក្កដា២០២៤ ស្ដីពីការ ពង្រឹងរៀបចំ និងការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ដែលមានចុះហត្ថលេខា ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ឯកឧត្តម អភិ សន្តិ បណ្ឌិត ស សុខា។ 



យោងនឹងចំណារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលគោរពជូនរដ្ឋបាលរាជធានីខេត្ត កាលពីថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២៥ ស្តីពីការផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់ មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់។ តែផ្ទុយទៅវិញ លោក ខេម ម៉ា នាយកទីចាត់ការផែនការនឹងវិនិយោគខេត្តក្រចេះបានអនុវត្តផ្ទុយទៅនឹងខ្លឹមសារ  សម្រេចរបស់អគ្គនាយកដ្ឋានរដ្ឋបាល ទាំងស្រុក ខណៈ ដែលក្រុមហ៊ុន វ៉េង លាប មានឈ្មោះចុះក្នុងបញ្ជីខ្មៅរបស់អគ្គនាយកដ្ឋានរដ្ឋបាល បានដកសិទ្ធមិនឲ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំសង្កាត់ជារៀងរហូតទៅហើយនោះ។      



(កំហុស)ព្រោះក្រុមហ៊ុនវ៉េង លាប នេះបានបង្កការអុកឡុកយ៉ាងអនាធិបតេយ្យ នេះបើយោងទៅនិងសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តព្រះវិហារ លេខ:០៨៨ ចុះថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សេចក្តីសម្រេច ស្តីពីការដាក់ក្រុមហ៊ុន វ៉ែង លាប នៅក្នុងបញ្ជីខ្មៅខេត្តព្រះវិហារ កាលឆ្នាំ ២០២៤កន្លងទៅ។



+ តែមកដល់ឆ្នាំ២០២៥ថ្មីៗនេះ  នៅស្រុកសំបូរ :ក្រុមហ៊ុន

 វ៉េង លាប នៅតែមានសិទ្ធដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំសង្កាត់នៅឡើយ ព្រោះក្នុងពិធីនេះ គេមិនបានឃើញគណៈកម្មការលទ្ធកម្មឃុំអានលិខិតសេចក្តីសម្រេច   របស់អគ្គនាយកដ្ឋានរដ្ឋាភិបាលអំពីក្រុមហ៊ុនត្រូវបានដកសិទ្ធមិនឲ្យដាក់សំណើដេញថ្លៃឡើយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នៅសាលាឃុំសណ្តាន់ មានពិធីដាក់សំណើដេញថ្លៃចំនួន ២ គម្រោង  ត្រូវបាន-ក្រុមហ៊ុន វែង លាប ទទួលបានទាំង ២ គម្រោង។ 


ចំណែកស្រុកវិចិត្របុរី :

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសាលាឃុំគោលាប់  ក៏ក្រុមហ៊ុន វែង លាប ទទួលបានមួយ គម្រោងថែមទៀតដែរ។ 



ហេតុផលទាំងអស់នេះហើយ លោក ខេម ម៉ា នាយកទីចាត់ការផែនការនឹងវិនិយោគព្រមទាំងមន្ត្រី លទ្ធកម្មឃុំ គឺបានអនុវត្តផ្ទុយ ទាំងស្រុង ក្នុងសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ នៃអគ្គនាយកដ្ឋានរដ្ឋបាល លេខ:0៧៦ សជណ / រ ប ប


ចុះថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥

ដែលមានខ្លឹមសារ គោរពជូនឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត !។ 


កម្មវត្ថុ ៖ ស្តីពីការផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់ មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ដូចមានក្នុងតារាងបង្ហាញស្រាប់។


ជំវិញករណីនេះ លោក ឃិន សុខន នាយប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ បានសុំការបកស្រាយពីលោក ខេម ម៉ា នាយកទីចាត់ការផែនការនឹងវិនិយោគខេត្តក្រចេះ លោកបានពន្យល់ថា" ចេះ! ((សេចក្តីសម្រេចហ្នឹងយកចេញពីរាជធានីខេត្ត ប៉ុន្តែមានចំណុចមួយគេដាក់មិនឲ្យអនុវត្តក្នុងខេត្តព្រះវិហារជារៀងរហូត  ហើយមានកន្លែងផ្សេងទៀត ក៏មានដាក់ មិនឲ្យអនុវត្តទូទាំងប្រទេស តែខ្ញុំសួរត្រឡប់ទៅ ខាងនាយកដ្ឋានរដ្ឋបាលកិច្ចការក្រុងស្រុក ហើយអំពីក្រុមហ៊ុន ចុះបញ្ជីខ្មៅ ដែលនៅលេខរៀងទី២២នេះ មិនឲ្យដេញថ្លៃទូទាំងប្រទេសឬនៅតែខេត្តព្រះវិហារ។ (លោកឆ្លើយ) ((គាត់ឆ្លើយថាហាមតែខេត្តព្រះវិហារទេ! ចំណែកខេត្តផ្សេងដាក់ដេញថ្លៃបានធម្មតា))។ សូមជំរាបថា"អ្វីដែលលោក នាយកទីចាត់ការផែនការនឹងវិនិយោគខេត្តក្រចេះបកស្រាយនេះ គឺផ្ទុយទៅនឹងលិខិតនៃសេចក្តីសម្រេរបស់អគ្គនាយកដ្ឋានរដ្ឋបាល។  មិនតែប៉ុណ្ណោះ ក៏ផ្ទុយទាំងស្រុងទៅនឹងប្រសាសន៍ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អគ្គនាយកដ្ឋានក្រសួងមហាផ្ទៃដែលបានប្រាប់នឹងពន្យល់ផ្ទាល់មាត់ ដល់ខ្ញុំបាទ ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃដែលទទួលបានផងដែរ។ 



សាច់រឿងទាំងអស់ខាងលើនេះគឺវាបានបង្ហាញយ៉ាងច្បាស់ក្រឡែត ពីអស់លោកមន្ត្រីពាក់ព័ន្ធនៃឃុំសង្កាត់ខាងលើ មិនគោរពតាមសេចក្តីណែនាំក្នុងលិខិតសេចក្តីសម្រេចរបស់ អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាល។


ពាក់ព័ន្ធករណីខាងលើនេះ បើ!យោងតាម:ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អនុក្រឹត្យលេខ២២អនក្រ.បក ចុះថ្ងៃទី២៥ខែមិនាឆ្នាំ២០០២

យោង:តាមលិខិតលេខ២៣.០៧សជណ ចុះថ្ងៃទី១៦កក្កដា២០២៤ ស្ដីពីការ ពង្រឹងរៀបចំ និងការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ដែលមានចុះហត្ថលេខា ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិ សន្តិ បណ្ឌិត ស សុខា


តើមន្ត្រីនៃនាយកទីចាត់ការផែនការនឹងវិនិយោគខេត្តក្រចេះ មន្ត្រីលទ្ធកម្ម ឃុំ មានទោស ស្របតាមច្បាប់ មាត្រា៨៤ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល ឃុំសង្កាត់នឹងមាត្រា៤០នៃច្បាប់ស្ដីពី សហលក្ខខណ្ឌិក មន្ត្រីរាជការស៊ីវិល ចំណុច៣.២. ៧.និង ៣.១១ នៃសៀវភៅ ណែនាំ ស្ដីពីការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ដែរឬទេ ខណៈហ៊ានបើកដៃឲ្យក្រុមហ៊ុម វ៉ែង លាប នៅមានសិទ្ធិដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំសង្កាត់ ទាំងដែលក្រុមហ៊ុននេះត្រូវបានអគ្គនាយកដ្ឋានរដ្ឋាបាលដកសិទ្ធហើយនោះ? ៕

((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាតម្រុយ បង្ហាញ ពីភាពមិនប្រក់ក្រតី របស់មន្ត្រីឃុំសង្កាត់  ដែលជាប់ពាក់ព័ន្ធ នៅក្នុងគម្រោង មូលនិធិ ឃុំសង្កាត់ តែប៉ុណ្ណោះ បើសិនជាអង្គភាពយើងខ្ញុំ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ ណាមួយ របស់ អស់លោក សូម ប្ដឹង មកការិយាល័យ កណ្តាល យើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ និងផ្សាយជូន រាល់ម៉ោងធ្វើការខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានរបស់បងប្អូន តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))។










Post a Comment

Previous Post Next Post

Kdaily-news ads