ខេត្តកំពង់ស្ពឺ៖ ដោយសារ ភ្លើង ប្រចណ្ឌ ធ្វើឱ្យ បុរស ម្នាក់ ត្រូវ បាន នគរបាល ឃាត់ខ្លួន ហើយ បុរស ម្នាក់ ទៀត កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ នៅ ឯ រាជធានី ភ្នំពេញ បន្ទាប់ពីបុរស ទាំង ២ នាក់ស្រឡាញ់ មនុស្ស ស្រី តែ ម្នាក់ ជាន់ លេខ រៀង គ្នា ក៏ កើត ទៅ ជា រឿង ប្រចណ្ឌទាញ ញញួរ វាយ ក្បាល រង របួស ព្រោះ ឃើញ ផឹកស៊ី ជាមួយ គ្នា ។
ករណី ហិង្សា ដោយ ចេតនា កើត ចេញពី រឿង ប្រចណ្ឌ នេះ បាន កើតឡើង កាលពី យប់ ថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ ២០២៥ កន្លង ទៅ នៅ ចំណុច ផ្ទះ របស់ ស្ត្រី ឈ្មោះ ប៊ិ ន សា រ៉េ ត ស្ថិត ក្នុងភូមិ ឃ្លៃ ចាស់ ឃុំ ពោធិ៍ ចំរើន ស្រុក ប សេដ្ឋ ។ មន្ត្រី នគរបាល ស្រុក បានឱ្យ ដឹង ថា បុរសឈ្មោះ ខែ ម សុ គុន អាយុ ៦០ ឆ្នាំ រស់នៅ ភូមិ ព្រៃ អិដ្ឋ ឃុំ ពោធិ៍ អង្គ្រង ស្រុក ប សេដ្ឋ បាន វាយ បុរស ឈ្មោះ ង៉េ ន ផា ន អាយុ ៤៩ ឆ្នាំ រស់នៅ ភូមិ ព្រៃខ្លា ឃុំ ពោធិ៍ អង្គ្រង ចំនួន ២ ញញួរ ត្រូវ ចំ ក្បាល និង ដៃ បណ្តាល ឲ្យ រង របួសធ្ងន់ ។ ជន រង គ្រោះ ត្រូវ បាន បងប្អូន សាច់ញាតិ ដឹក បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ឯ រាជធានី ភ្នំពេញ ។ ចំណែក ជន ដៃដល់ ក្រោយ ពី ធ្វើ សកម្មភាព វាយ ជន រង គ្រោះ រង របួស ហើយ ក៏ បាន រត់គេច ខ្លួន ។
ប្រភព ដដែល បន្ត ថា លុះ នៅ វេលា ម៉ោង ៨ និង ៣០ នាទី ព្រឹក ថ្ងៃ ទី ១៧ ខែមីនា ឆ្នាំ ២០២៥ ស្ត្រី ឈ្មោះ សើ ស្រី មុំ អាយុ ៤៨ ឆ្នាំ ជា ប្រពន្ធ របស់ ជន រង គ្រោះ ង៉េ ន ផា ន បាន មក ដាក់ ពាក្យបណ្តឹង នៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ឃុំ ពោធិ៍ ចំរើន ដើម្បី ឱ្យ នគរបាល ជួយ អន្តរាគមន៍ ។ ក្រោយ ពី ទទួល បាន ពាក្យបណ្តឹង នេះ កម្លាំង នគរបាល ព្រហ្មទណ្ឌ ស្រុក ក៏ បាន ទៅ ដល់ កន្លែង កើតហេតុ ប្រមូល ព័ត៌មាន កសាង សំណុំរឿង ដោយ សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ពាក់ព័ន្ធ ហើយ នាំ ខ្លួន ជន ឈ្មោះ ខែ ម សុ គុន រួម ទាំង វត្ថុ តាង ញញួរ មួយ ផង យក ទៅ សួរនាំ នៅ អធិការដ្ឋាន នគរបាល ស្រុក ប សេដ្ឋ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ។
មន្ត្រី នគរបាល បាន បន្ថែម ថា តាម ចម្លើយ របស់ ជន ដៃដល់ ឈ្មោះ ខែ ម សុ គុន បាន ឆ្លើយ សារភាព ថា ខ្លួន ពិតជា បាន ប្រើ ញញួរ វាយ ឈ្មោះ ង៉េ ន ផា ន ប្រាកដ មែន ។ មូលហេតុ ដែល រូបគេ ធ្វើ បែប នេះ គឺ ដោយសារ តែ ខឹង ជន ឈ្មោះ ង៉េ ន ផា ន មក ផឹកស៊ី នៅផ្ទះ ឈ្មោះ ប៊ិ ន សា រ៉េ ត ក៏ កើតជា រឿង ភ្លើង ប្រចណ្ឌ ស្រឡាញ់ ស្រី មួយ ពីរ នាក់ គឺ ប៊ិ ន សា រ៉េ ត ទើប មាន ហិង្សា កើតឡើង តែ ម្ដង ។ ណាមួយ ជន ដៃដល់ ជា មនុស្ស កាច សាហាវ ទប់ កំហឹង មិន ជាប់ ក៏ កើតរឿង បែប នេះ ទៅ ។ជន ដៃដល់ ត្រូវ បាន នគរបាល កសាង សំណុំរឿង ចាត់ការ បន្ត តាម ផ្លូវច្បាប់ ៕
Post a Comment