Top News

កូនប្រុសដើរចោលស្រុកស្ទើរភ្លេចឪពុក លុះត្រឡប់មកវិញដុតផ្ទះ ចោលហ្មត់..

 


ខេត្តបាត់ដំបង ៖ កូនប្រុស អកតញ្ញូ ម្នាក់ ដែល មាន ប្រវត្តិ ប្រើប្រាស់ ថ្នាំ ញៀ . ន ឡើង ជោគ ជាំ ដល់ កម្រិត ហើយ ដើរ ចោលស្រុក រហូត ស្ទើរ ភ្លេចមុខ ឪពុក លុះ ត្រឡប់ មក ផ្ទះ វិញ ក៏ ដុត ផ្ទះ ដ៏ កំសត់ របស់ ឪពុក ដែល មាន វ័យ ៧២ ឆ្នាំ ឆេះ អស់ គ្នានសល់កាលពីវេលា ម៉ោង ១ រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២៧ ខែមីនា នៅ ចំណុច ភូមិ ខ្នាចរមាស ឃុំ ខ្នាចរមាស ស្រុក បវេ ល ហើយក៏ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាម ៗ ដែរ ។

យោង លើ របាយការណ៍សមត្ថកិច្ច បាន ឲ្យ ដឹង ថា ជន ដៃដល់ ឈ្មោះ បួរ ស៊ី ណា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ។ រីឯ ឪពុក ដែល រង គ្រោះ ឈ្មោះ បួរ សន អាយុ ៧២ ឆ្នាំ ។ គាត់ រស់នៅ ម្នាក់ ឯក យ៉ាង កំសត់ នៅផ្ទះ ដែល កូនប្រុស រូប នេះ ដុត កម្ទេច ចោល នៅ ភូមិ ឃុំ ខាងលើ ។


របាយការណ៍ បាន ឲ្យ ដឹង ទៀត ថា ផ្ទះ ដ៏ កំសត់ របស់ ជន រង គ្រោះ ដែល ត្រូវ កូនប្រុស ដុត កម្ទេច ចោល មាន ទំហំ ៦ ម៉ x៩ ម៉ ធ្វើ ពី ឈើ ប្រក់ ស័ង្កសី ( ផ្ទាល់ ដី ) ។ អគ្គិភ័យ ដែល ជា ស្នាដៃ កូនប្រុស តិ រិ ច្ឆា ន បាន លេប ត្របាក់ យក អស់ទាំង ស្រុង នូវ ទ្រព្យសម្បត្តិ ទាំង ប៉ុន្មាន ដែល មាននៅ ក្នុងផ្ទះ តែ សំណាងល្អ ឪពុក ដែល មាន វ័យ ៧២ ឆ្នាំ រូប នេះ មិន បាន សម្រាន្ត នៅ ក្នុងផ្ទះ នា យប់ នោះ ដោយសារ ឃើញចរិត កូនម្នាក់នេះ មិនសូវស្រូល ( ដូច មនុស្សបែកថ្នាំ ) ។


ជុំវិញ ករណី នេះ លោក សុខ សា រិ ន ក៏ បាន ស្រង់ ចម្លើយ បឋម ពី ជន រង គ្រោះ ដែល ជា ឪពុក ដែរ ថា បើ តាម ប្រវត្តិ កូនប្រុស គាត់ ធ្លាប់ ប្រើប្រាស់ គ្រឿង ញៀ . ន ឡើង ជោគ ជាំ ។ មួយ រយៈ ចុង ក្រោយ នេះ ជន ន នេះ បាន ទៅ រស់នៅ ក្រុង ប៉ោង ប៉ែ ត បាត់ ដំណឹង ឈឹង ។ គាត់ គ្មាន ប្រពន្ធ ទេ ។ គាត់ រស់នៅ ម្នាក់ឯង យ៉ាង កំសត់ នៅ នឹងផ្ទះក្នុងអំឡុងកូនប្រុសបែកថ្នាំនេះ រស់នៅ ប៉ោយប៉ែ ត ។

លោក អធិការ បាន ស្រង់ សម្ដី ជន រង គ្រោះ ទៀត ថា ប្រហែល ២-៣ ថ្ងៃមុន នេះ ( មុន កើតហេតុ ) ស្រាប់តែ ឃើញ កូនប្រុស នេះ ត្រឡប់ មក ដល់ ផ្ទះ វិញ គ្រ លើ ម ហើយ នៅ តែ បង្ហាញ ពី ចរិត ដូច ជា ជន « បែក ថ្នាំ » ដដែល ។ និយាយ មិនដឹង ខុស ត្រូវ ។ គាត់ បាន បញ្ជាក់ ប្រាប់ សមត្ថកិច្ច ថា នៅ យប់ កើតហេតុ គាត់ ឃើញ ចរិត កូនប្រុស គាត់ ដូច ជា មនុស្ស បែក ថ្នាំ ។ មាន ចរិត កាច សាហា . វ ។ គាត់ គិត ថា កូន គាត់ នៅ តែ ប្រើប្រាស ថ្នាំ ញៀ . ន ដដែល ។ ឃើញ ស្ថានភាព បែប នេះ ទើប គាត់ មិន ស្នាក់ នៅ ក្នុងផ្ទះ ទេ ក្នុង យប់ នោះ ។ ប៉ុន្តែ គាត់ មិន បាន ប្រាប់ ថា គាត់ ទៅ សម្រាន្ត នៅ ទីណា ទេ ។

គាត់ បាន បញ្ជាក់ ថា នៅ វេលា រំលង អធ្រាត្រ ស្រាប់តែ មាន អគ្គិភ័យ ឆេះ ផ្ទះ គាត់ អស់ លុះ មានការ ភ្ញាក់ផ្អើល គាត់ មក ដល់ ផ្ទះ ទើប ដឹង ថា « កូនប្រុស ចង្រៃ នេះ ជា អ្នក ដុត ផ្ទះ គាត់ » ។ គាត់ បាន ប្រាប់ សមត្ថកិច្ច ថា គ្មាន ទ្រព្យសម្បត្តិ ឬ សម្ភារៈ អ្វី ដែល ត្រូវ បាន រំដោះ ចេញពីផ្ទះ ទេ ។ ពោល គឺ វា បាន ក្លាយជា ចំណី ព្រះ អគ្គី ទាំងស្រុង តែ ម្ដង ។

ការ ខាតបង់ បើ គិត ជា ទឹកប្រាក់ អស់ ប្រហែល ០៦ លាន រៀល ។ នៅ ក្នុង គ្រោះ អគ្គិភ័យ ដ៏ សន្ធោសន្ធៅ នេះ គេ ឃើញ មាន តែ កម្លាំង សមត្ថកិច្ច ជាមួយ ប្រជាពលរដ្ឋ ប៉ុណ្ណោះ ដែល ប្រឹងប្រែង ជួយ ពន្លត់ភ្លើង ខណៈ រថយន្ត ពន្លត់ អគ្គិភ័យ របស់ សមត្ថកិច្ច មិន អាច ចូល ជួយ អន្តរា គម ន៏ បាន ព្រោះ ច្រកចូល តូច ចង្អៀត ដែល ជា ហេតុ ធ្វើ ឲ្យ ព្រះ អគ្គិ លេប ត្របាក់ យក ផ្ទះ ដ៏ កំសត់ របស់ ជន រង គ្រោះ តាម ចិត្ត រហូត អស់ គ្មាន សល់ ។ នេះ ជា ស្នាដៃ កូនប្រុស « បែក ថ្នាំ » ។

ដោយឡែក បើ និយាយ ពី ចម្លើយ សារភាព របស់ ជន ដៃដល់ នេះ វិញ ហាក់ មិន និយាយ អ្វី ច្រើន ប្រាប់ សមត្ថកិច្ច ទេ ក្រៅ តែ លើក ហេតុផល បែប សម្ដី មនុស្ស មិនដឹង អី ។

លោក សុខ សា រិ ន អធិការ ស្រុក ប វេ ល បាន ស្រង់ ចម្លើយ ដ៏ ខ្លី ដែល ជន បែក ថ្នាំ ម្នាក់ នេះ បាន សារភាព នៅ ពេល ឃាត់ខ្លួន យក មក សួរនាំ ។ លោក អធិការ បាន ប្រាប់ ថា នៅ ពេល មន្ត្រី ជំនាញ សួរនាំ ជននេះបាននិយាយ យ៉ាង ខ្លី ថា « ខ្ញុំមិនអាចរស់នៅក្នុងផ្ទះ នេះបានទេ ព្រោះខ្ញុំ មើលឃើញ សុទ្ធតែ ខ្មោច ចឹងមាន តែ ដុតចោល ទៅ » ។ គ្មាន ចម្លើយ អ្វី លើស ពី នេះ ទេ ។ ប៉ុន្តែ យ៉ាងណា បើ ទោះជា ជន នេះ បែក ថ្នាំ ឬ ឡ . ប់ សតិ ក្ដី បើ តាម លោក អធិការ បាន ប្រាប់ ថា ពេល នេះ យើង បាន ឃាត់ខ្លួន ជន ដៃដល់ រូប នេះ ដើម្បី ធ្វើការ សួរនាំ កសាង សំណុំរឿង ចាត់ការ តាម នីតិវិធី ហើយ ៕





Post a Comment

Previous Post Next Post

Kdaily-news ads