មណ្ឌលគិរី៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរបុណ្យរំម្លឹកខួបវប្បធម៌ជនជាតិដើម ក្រោមធិបតីភាព លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី និង លោក សុខ ទីឃាវុឌ្ឍ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដមណ្ឌលគិរី លោក នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាលរង ក្រុង/ស្រុកទាំង០៥ ព្រមទាំង បងប្អូនជនជាតិដើមភាគតិចយ៉ាងច្រើនកុះករ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើម យោគ ស្រុះផ្លំ (ភ្នំដោះក្រមុំ) ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំពិធីអបអរសាទរបុណ្យរំម្លឹកខួបវប្បធម៌ជនជាតិដើម
លន់ គិរី
0
Post a Comment