Top News

រន្ធត់ណាស់! ស្លាប់ម្នាក់របួស២នាក់ ដោយសារក្រឡាប់រថយន្តពេលចុះពីភ្នំគូលែន



សៀមរាប៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួស ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តពេលចុះពីភ្នំគូលែន​ នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

យោងតាមការឱ្យដឹងពី​ នគរបាលស្រុកស្វាយលើ ថា ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចទឹករុន នៅលើផ្លូវបេតុង ពីឃុំខ្នងភ្នំ ទៅឃុំស្វាយលើ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។ គ្រោះថ្នាក់ចរាចរណ៍ (ក្រឡាប់រថយន្ត) នេះ បង្កឡើងដោយខ្លួនឯង ដោយតាមការសាកសួរ បណ្តាលមកពីរថយន្តចាប់ហ្វ្រាំងមិនស៊ី។ 

ថយន្តដែលក្រឡាប់នេះម៉ាក HYUNDAI PORTER បើកបរដោយ ឈ្មោះ ពត គង់ ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិភ្នាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានទិសដៅពីជើងទៅត្បូង ពេលដល់ផ្លូវចុះចំណោតបានជាន់ហ្វ្រាំង ប៉ុន្តែមិនស៊ីក៏ជ្រុលចង្គូតទៅបុកនឹងរនាំងការពារជញ្ចើមផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់តែម្តង។

ជនរងគ្រោះទាំងបីនាក់មានឈ្មោះ ហួត អុឹម ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិភ្នាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់ពេលបញ្ជូនដល់ពេទ្យខេត្ត),​ ឈ្មោះ នាក់ ស្រីភ័ក្រ្ត ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិភ្នាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (រងរបួសស្រាល),​ ឈ្មោះ យឿន យ៉ុន ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប (រងរបួសស្រាល)៕









Post a Comment

Previous Post Next Post

Kdaily-news ads