(ខេត្តពោធិសាត់)ក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើនៅខេត្តពោធិ៍សាត់ពិតជាខ្លាំងមែន ដល់មកអន់រកលេខដាក់គ្មាននោះ!គឺលោកអេង រស្មី ប្រធានមន្ទីរបរិស្ថាខេត្តពោធិសាត់ឯណេះទៅវិញហ្ន៎? ខណៈលោកជាប្រធានមន្ទីរហើយ ហ៊ានអួតប្រាប់គេឯងថា"មេឈ្មួញឈើមិនត្រឹមូយករថយន្តរារាំងទេ ថែមទាំងបើកគៀរថយន្តលោកទៀត។ ការបកស្រាយរាយរ៉ាប់របស់លោកប្រធានមន្ទីរបរិស្ថានត្រង់នេះ វាបានបង្ហាញពីភាពកំសោយ។ ថែមទាំងវាបានបង្ហាញពីការអសមត្ថភាពយ៉ាងច្បាស់ បើអន់យ៉ាងហ្នឹង តើសមបន្តធ្វើប្រធានមន្ទីរបរិស្ថានទៀតបានដែរឬទេ? នេះបើយោងតាមការបង្ហោះក្នុងផេកហ្វេសប៊ុក ឈ្មោះ ផាន់នី ផល
ដែលមានខ្លឹមសារថា" បើអញ្ចឹងដូចឃើញក្នុងបណ្ដាញសង្គមមែននោះ ចាំមើល ថាវាសនាឈ្មួញឈើទាំងនោះទៅជាយ៉ាងណា? ? ?
ក្រុមអ្នករកស៊ីដឹកបទល្មើសព្រៃឈើនៅស្រុកក្រវ៉ាញពិតជាថ្លើមដុះមមិសមែនៗៗ
ក្នុងសំណេផេកដដែលបានសរសេរបន្តថា" ប្រភពបានឲ្យដឹងថាអ្នករកស៊ី បទល្មើសព្រៃឈើស្រុកភ្នំក្រវ៉ាញឥឡូវ សាហាវៗ ម៉្លេះហ៊ានយករថយន្តរារាំងនិងបើកគៀរថយន្តលោកប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់នៅពេល ចុះបំពេញបេសកកម្មបង្ក្រាបបទល្មើសព្រៃឈើក្នុង ភូមិសាស្ត្រទឹកដីភ្នំក្រវាញម៉ោង០២.៤៩នាទីយប់ថ្ងៃទី១៧ខែ៧ឆ្នាំ២០២៥ ក្នុងសំណេរដដែលបានបន្តថា"បើតាមលោកអេងរស្មីប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់និយាយថា"ក្រុមជនសង្ស័យមិនត្រឹមតែយករថយន្តមកពាំងរថយន្តលោកប៉ុណ្ណោះ ទេ ថែមទាំងមកកៀរថយន្តលោកទៀតផង។ ពាក់ព័ន្ធករណីនេះលោកឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃបានខលតាមទូរស័ព្ទសំការពន្យល់បកស្រាយពីលោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ទូរស័ព្ទលោក ខលចូលពីដងតែមិនមានអ្នកទទួល។
((សូមបញ្ជាក់ថា"រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ ក្នុងនៃរិៈគន់ដើម្បីស្ថាបនា នឹងបង្ហាញពីតម្រុតដែលគ្មានសមត្ថភាពរបស់ប្រធានមន្ទីរបរិស្ថានខេត្តដែលអសមត្ថភាពតែប៉ុណ្ណោះ។ បើសិនអង្គភាពយើងខ្ញុំផ្សាយទៅហើយធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសូមប្តឹងមកការរិយាល័យកណ្តាល តាមរបបសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយនឹងផ្សាយជូនឡើងវិញរាល់ម៉ោងធ្វើការ))
Post a Comment