Top News

បង្ក្រាប ទីតាំងល្បែងអនឡាញ ខ្នាតធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង



(ខេត្តមណ្ឌលគិរី)៖កាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥ គណៈបញ្ជាការរដ្ឋ បាលខេត្តមណ្ឌលគិរី ចុះបង្រ្កាបទីតាំងល្បែងអនឡាញខ្នាតធំឃាត់​ខ្លួនមនុស្សបានសរុប ចំនួន ១៤៩នាក់ ក្នុងនោះមានស្រី ៣១នាក់ ស្មើនិង ១៣សញ្ជាតិ ក្នុងនោះជនបទេសមាន ចំនួន១១៤នាក់ ស្រី ១៧នាក់ ស្មើនិង ១៣សញ្ជាតិ​រួមមានដូចខាងក្រោម÷

១.សញ្ជាតិ ចិន  ០១នាក់ស្រី ០០នាក់( គ្មានលិខិ​តឆ្លងដែន)។

២.សញ្ជាតិ ប៉ាគីស្ថាន ៣៦នាក់ ស្រី ០០នាក់​(មានលិខិតឆ្លងដែន ចំនួន១០នាក់គ្មាន ចំនួន​២៦នាក់)។

៣.សញ្ជាតិឥណ្ឌូនេសុី ២៧នាក់ ស្រី០៥នាក់​(មានលិខិតឆ្លងដែន ចំនួន១នាក់គ្មាន ចំនួន​២៦នាក់)។

៤.សញ្ជាតិបង់ក្លាដេស ចំនួន ១៦នាក់ ស្រី​០០​នាក់ មានលិខិតឆ្លងដែន ចំនួន ០៥នាក់ គ្មាន ១១នាក់.

៥. សញ្ជាតិវៀតណាមចំនួន ៩នាក់ ស្រី០៣នាក់ (គ្មានលិខិតឆ្លងដែន)។

៦.សញ្ជាតិឥណ្ឌាចំនួន ០៨នាក់ ស្រី១នាក់(មានលិខិតឆ្លងដែន ចំនួន ៧នាក់ គ្មាន១ នាក់)។

៧.សញ្ជាតិ ថៃចំនួន ០៣នាក់ ស្រី០២នាក់(មានលិខិតឆ្លងដែន ចំនួន០២នាក់ គ្មាន១នាក់)។

៨.សញ្ជាតិមីយ៉ាន់ម៉ា ចំនួន ០៣នាក់ ស្រី០២​នាក់(មានលិខិតឆ្លងដែន ចំនួន ០៣នាក់)។

៩.សញ្ជាតិកាមេរ៉ូន ចំនួន ០៣នាក់ ស្រី០១​នាក់​(មានលិខិតឆ្លងដែន ចំនួន ០២នាក់ គ្មាន០១​នាក់)។ ១០.សញ្ជាតិនីហ្សេរីយ៉ា ចំនួន ០២នាក់ស្រី០០នាក់(គ្មានលិខិតឆ្លងដែន)។

១១.សញ្ជាតិសេរ៉ាលីអូន ចំនួន ០២នាក់ស្រី០១​នាក់(គ្មានលិខិតឆ្លងដែន)។

១២.សញ្ជាតិយូហ្គាន់ដា ចំនួន ០៤នាក់ ស្រី០២​នាក់​(មានលិខិតឆ្លងដែន ចំនួន ០៣នាក់ គ្មានចំនួន០១នាក់)។

+ក្នុងនោះមានលិខិតឆ្លងដែន ចំនួន ៣៣នាក់គ្មានលិខិតឆ្លងដែន ចំនួន ៨១នាក់ ព្រមទាំងជន​ជាតិខ្មែរសរុប ចំនួន ៣៥នាក់ ស្រី ១៤នាក់បំរើការងារជាអ្នកលក់ភេសជ្ជះនិងសន្តិសុខអ្នកអនាម័យនិងអ្នកថែសួន។

 -វត្ថុតាំងដកហូតបានរួមមាន÷

 ១.កុំព្យូទ័រលើតុ ចំនួន ៥៤១ គ្រឿង។

 ២.ទូរស័ព្ទដៃ ចំនួន ៧៨៨ គ្រឿង    ។

 ៣.គ្រឿងបន្លាស់កុំព្យូទ័រ មួយចំនួនធំបន្ថែមទៀត។ប្រតិបត្តិការនេះដឹកនាំដោយឯកឧត្ដម ថង សាវុនអភិបាលខេត្តមណ្ឌលគិរី ក្រោមការសម្រួលនិតិវិធី ដោយឯកឧត្ដម ម៉ម វណ្ណដា ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី។ 

បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងកំកម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់៕












Post a Comment

Previous Post Next Post

Kdaily-news ads