ខេត្តត្បូងឃ្មុំ៖ នៅសាលាស្រុកតំបែ បានបើកកិច្ចប្រជុំទទួលសំណើប្រកួតប្រជែងនឹងបើកសំណើដេញថ្លៃ កាលពីព្រឹកថ្ងៃ២៣ ឧសភា២០២៥មានចំនួន៣គម្រោងនៅក្នុងឃុំចំនួន៣ផ្សេងគ្នា។
១/ឃុំត្រពាំងព្រីង : កិច្ចសន្យាគម្រោងដេញថ្លៃសាងសង់ផ្លូវក្រាលក្រួសក្រហមប្រវែង ៧គ.ម ទទឹងខ្នងលើ ៥ម៉ែត្រ លូកាត់ផ្លូវ ចំនួន ២កន្លែង និងសូឡាបំភ្លឺផ្លូវសាធារណៈចំនួន ១កន្លែង។
- តម្លៃប៉ាន់ស្មាន៣៨២,៤៧៣,៣០០រៀល។
២/ ឃុំគោកស្រុក : កិច្ចសន្យាគម្រោងដេញថ្លៃ
ការងារសាងសង់ផ្លូវបេតុងអាមេប្រវែង ០.៦៥ គ.ម ទទឹង ៥ម៉ែត្រ កម្រាស់បេតុង ០.១៥ ម៉ែត្រ។
- តំលៃប៉ាន់ស្មាន៤០៤,៦១៨,៧០០ រៀល ។
៣/ឃុំចុងជាច : កិច្ចសន្យាគម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអាមេប្រវែង ០.៩០៦ គ.ម ទទឹង ៤ម៉ែត្រ កម្រាស់បេតុង ០.១៥ ម៉ែត្រ។
- តំលៃប៉ាន់ស្មាន៤៧៩,៥៤៦,៣០០រៀល ។
- ពិធីនោះប្រព្រឹតទៅ ក្រោមអធិបតីភាព
លោក...ជៀប...សារិទ្ធ.អភិបាលរងស្រុកតំបែរ !
លោក.ស៊ឹង..គិរីវណ្ឌី.នាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំ
.លោកមេឃុំទាំង៣ឃុំក្រុមប្រឹក្សាសមាជិកសមាជិការជាប្រធានគណៈកម្មការលទ្ធកម្មនៃម្ចាស់គម្រោង!មន្ត្រីគាំទ្របច្ចេកទេសខេត្តត្បូងឃ្មុំ!
.មន្ត្រីគាំទ្រគម្រោងស្រុកតំបែ !
.ក្រុមហ៊ុនអ្នកទទួលការមកពីខេត្តផ្សេងៗជាច្រើនក្រុមហ៊ុន។
នៅក្នុងពីធីនោះគេបានឃើញ ប្រធានលទ្ធកម្មជាម្ចាស់គម្រោងលោកមេឃុំ បានអានខ្លឹមសារស្ដីពី- សៀវភៅណែនាំរបស់ គ.ជ.អ.ប ជំពូកទី៣ នៃកិច្ចលទ្ធកម្ម និង ការគ្រប់គ្រងកិច្ចសន្យា ២០១៧ សំណើដេញថ្លៃអ្នកឈ្នះតម្លៃទាបជាងគេ នៃនិតិវិធីដេញថ្លៃ ក្រុមហ៊ុនទាំងឡាយណាដែលបានប្រកួតប្រជែងឈ្នះបានជោគជ័យដោយតម្លៃទាបទីមួយ និង សំណើរដែលមានសុពលភាពចាប់ពីបី(៣)(ប៊ីប)សំណើឡើងទៅ តម្លៃទាបក្រោមតម្លៃប៉ាន់ស្មាន។ ប្រធានគណៈកម្មការលទ្ធកម្ម ជាម្ចាស់គម្រោងនិងសម្រេចទទួលយកសំណើដេញថ្លៃដែលទាបជាងគេ((ឈ្នះ)) នៃលទ្ធផលទាបទីមួយមានដូចខាងក្រោម:-
១/ឃុំត្រពាំងព្រីង : លទ្ធផលបានបើកសំណើដេញថ្លៃនិងវាយតម្លៃទាបទីមួយបានទៅ !
- ក្រុមហ៊ុនឈ្មោះ ហ៊ន់ សោភ័ណ្ឌ អ្នកដេញថ្លៃឈ្មោះ ហ៊ន់ សោភ័ណ្ឌ ទទួលបានជោកជ័យតម្លៃទាបទីមួយ ១១២.០០៨.០០០រៀល ក្រោមតម្លៃប៉ាន់ស្មានសរុប ៣៨២,៤៧៣,៣០០រៀល ភាគរយធ្លាក់ចុះ ៦៦%
- (ក្រុមហ៊ុននេះចុះបញ្ជីអ្នកទទួលការខេត្ត ត្បូងឃ្មុំ)
២ ឃុំគោកស្រុក : លទ្ធផលបានបើកសំណើដេញថ្លៃនិងវាយតម្លៃទាបទីមួយបានទៅ !
- ក្រុមហ៊ុនឈ្មោះ យ៉េន សុីនួន អ្នកដេញថ្លៃឈ្មោះ យ៉េន សុីនួន ទទួលបានជោកជ័យតម្លៃទាបទីមួយ ១៤៥.០០០.០០០រៀល នៃតម្លៃប៉ាន់ស្មានសរុប ៤០៤,៦១៨,៧០០រៀល ភាគរយធ្លាក់ចុះ ៦៤.១%
- (ក្រុមហ៊ុនចុះបញ្ជីអ្នកទទួលការខេត្ត កំពង់ចាម)
៣/ឃុំចុងជាច : លទ្ធផលបានបើកសំណើដេញថ្លៃនិងវាយតម្លៃទាបទីមួយបានទៅ !
- ក្រុមហ៊ុនឈ្មោះ យ៉េន សុីនួន អ្នកដេញថ្លៃឈ្មោះ យ៉េន សុីនួន ទទួលបានជោកជ័យតម្លៃទាបទីមួយ ១៦៣.០០០.០០០រៀល នៃតម្លៃប៉ាន់ស្មានសរុប ៤៧៩,៥៤៦,៣០០រៀល ភាគរយធ្លាក់ចុះ ៦៦%
- (ក្រុមហ៊ុនចុះបញ្ជីអ្នកទទួលការខេត្ត កំពង់ចាម)
យោង : សៀវភៅណែនាំរបស់របស់ក្រសួងមហាផ្ទៃ គ.ជ.អ.ប ជំពូកទី៣ ស្ដីពី កិច្ចលទ្ធកម្មឃុំសង្កាត់ និង ការគ្រប់គ្រងកិច្ចសន្យា ឆ្នាំ២០១៧
- ប្រធានគណៈកម្មកាលទ្ធកម្ម បានប្រកាសអានខ្លឹមសារក្រុមសីលធម៌ ស្ដីពីលទ្ធកម្មឃុំសង្កាត់ និងទទួលយកលទ្ធផលតម្លៃទាបទីមួយ ក្រោយពីបានបើកសំណើដេញថ្លៃប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ។
- ពិធីនេះបានប្រកួតប្រជែងដេញថ្លៃប្រកបដោយតម្លាភាព សុក្រឹត យុត្តិធម៌ មិនមានការគប់គិត បង្ខិតបង្ខំ ពីបុក្គល ស្ថាប័នពាក់ព័ន្ធ ឬ មន្ត្រីណាឡើយ(ល្អ)។
អង្គភាពសារព័ត៌មាន.រាល់ថ្ងៃ.សូមជម្រាបដល់ក្រុមហ៊ុនអ្នកទទួលការទាំងឡាយណាដែលបានប្រកួតប្រជែងពុំបានជោគជ័យនៃលទ្ធផលដែលប្រធានគណៈកម្មការលទ្ធកម្មប្រកាសទទួលយក
ព្រមទាំងមហាជននឹងប្រជាពលរដ្ឋនៅក្នុងឃុំទាំង៣ខាងលើ មេតាចូលរួមពិនិត្យក្រុមហ៊ុនដែលដេញថ្លៃឈ្នះនោះ នឹងចុះកិច្ចសន្យាអនុវត្តគម្រោង តើគាត់អនុវត្តគម្រោងទទួលបានលទ្ធផលគុណភាពតាមបទដ្ឋានបច្ចេកទេស នៃការអនុវត្តគម្រោងទាំងនោះដែរឬទេ? ។
-ព្រោះ គម្រោងទាំងនោះគឺជាសមិទ្ធផលរបស់ប្រជាពលរដ្ឋនៃមូលដ្ឋានឃុំនីមួយៗ ក្រោយការប្រកួតប្រជែងនេះ ជាលទ្ធផលបានចំណេញទៅដល់ប្រជាពលរដ្ឋមូលដ្ឋានរដ្ឋបាលឃុំសង្កាត់នៃម្ចាស់គម្រោងឃុំនីមួយៗនិងបានកើនបរិមាណប្រវែងនៃគីឡូម៉ែត្រមួយទ្វេជាពី។
- អង្គភាពសាព័ត៌មាន.រាល់ថ្ងៃយើងខ្ញុំសូមសង្ឃឹមថាប្រជាពលរដ្ឋនៅសហគមន៍ និងអ្នកទទួលការដែលបានចុះបញ្ជីជាអ្នកទទួលការនៅខេត្តត្បូងឃ្មុំ មេតាចូលរួមសហការតាមដានដោយយកចិត្តទុក្ខដាក់នៅការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទាំង៣ដែលដេញឈ្នះគម្រោងខាងលើនោះ អនុវត្តគម្រោងតាមបទដ្ឋានបច្ចេកទេសដែល មានគុណភាពដែរឬទេ?។
យោងតាម : ច្បាប់ស្តីពីការពង្រឹងការរៀបចំ គ្រប់គ្រងនិងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ អនុក្រឹត្យលេខ២២អនក្រ.បក ចុះថ្ងៃទី២៥ខែមិនាឆ្នាំ២០០២ស្តីពីការ ធ្វើ វិមជ្ឈការ អំណាច តួនាទី និងភារកិច្ច ទៅឲ្យក្រុមប្រឹក្សា ឃុំសង្កាត់ សេចក្តីសម្រេច លេខ០៩៧សសរ/គ ជ អ ប ចុះថៃទី២៧ខែតុលាឆ្នាំ២០១៧របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធីបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ ជ អ ប) ស្ដីពីការដាក់ឲ្យ ប្រើប្រាស់។
សៀវភៅណែនាំ ស្ដីពីការអនុវត្ត គម្រោងមូលនិធិ ឃុំសង្កាត់.យោង:តាមលិខិតលេខ២៣.០៧សជណ ចុះថ្ងៃទី១៦កក្កដា២០២៤ ស្ដីពីការ ពង្រឹងរៀបចំ និងការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ដែលមានចុះហត្ថលេខា ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិ សន្តិ បណ្ឌិត ស សុខា ដែលមានខ្លឹមសារថា: សូមឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានីខេត្ត ចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ បំផុត ចំពោះមន្ត្រី រាជការ សមាជិក ក្រុមប្រឹក្សា ស្មៀនឃុំសង្កាត់ អ្នកទទួលការទាំងឡាយណា ដែលបានប្រព្រឹត្ត កំហុសឆ្គង បំពានក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនបាន អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬ មានការពាក់ព័ន្ធ ទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ ផ្សេងៗ ក្នុងការដេញថ្លៃ គម្រោងមូលនិធិ ឃុំសង្កាត់ ដោយត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ស្របតាមច្បាប់ មាត្រា៨៤ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល ឃុំសង្កាត់។ មាត្រា៤០នៃច្បាប់ស្ដីពី សហលក្ខខណ្ឌិក មន្ត្រីរាជការស៊ីវិល ចំណុច៣.២. ៧.និង ៣.១១ នៃសៀវភៅ ណែនាំ ស្ដីពីការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ចំពោះអ្នកទទួលការបញ្ចប់កិច្ចសន្យា វិន័យទាំងនេះ មិនរាប់បញ្ចូល នៅទោសទណ្ឌ ផ្សេងៗឡើយ៕
((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ សូមថ្លែងអំណរគុណចំពោះគណៈកម្មការលទ្ធ បានរៀបចំកម្មវិធីនេះបានប្រកួតប្រជែងដេញថ្លៃប្រកបដោយតម្លាភាព សុក្រឹត យុត្តិធម៌ មិនមានការគប់គិត បង្ខិតបង្ខំ ពីបុក្គល ស្ថាប័នពាក់ព័ន្ធ ឬ មន្ត្រីណាឡើយ។
- បើសិនជាអង្គភាពយើងខ្ញុំ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរដល់អង្គភាព ឬ ស្ថាប័នណាមួយ សូម ប្ដឹង មកការិយាល័យ យើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ និងផ្សាយជូន រាល់ម៉ោងធ្វើការ ។
- ខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានខ្លឹមសាររបស់អង្គភាពព័ត៌មានយើងខ្ញុំ តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))។
Post a Comment