Top News

មេប៉ុស្តិ៍កំពង់ព្រៀង ជិះម៉ូតូទៅបុករថយន្តចតឡើងស្រូវពីក្រោយ បណ្តាលអោយស្លាប់ភ្លាមៗនឹងកន្លែង

 


មេប៉ុស្តិ៍កំពង់ព្រៀង ជិះម៉ូតូទៅបុករថយន្តចតឡើងស្រូវពីក្រោយ បណ្តាលអោយស្លាប់ភ្លាមៗនឹងកន្លែង


បាត់ដំបង ៖ បុរសជានាយប៉ុស្តិ៍ឃុំកំពង់ព្រៀងម្នាក់ បានជិះម៉ូតូដោយខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តដែលកំពុងចតឡើងស្រូវពីក្រោយ បណ្តាលអោយបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា  ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០៧ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូម៉ាកស៊ុយៗគីស្មាស់ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ នគរបាល.1.9775 អ្នកបេីកបរដោយឈ្មោះ ស សាមុ៉ន ភេទប្រុស អាយុ៥១ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលកំពង់ព្រៀង រស់នៅភូមិបឹងវេង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយរថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស ខៀវ ពាក់ផ្លាកលេខ បាត់ដំបង 3A.3442 ដែលកំពុងឈប់ឡើងស្រូវបណ្តាលអោយបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី ចំណែកសពត្រូវបានធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕







Post a Comment

Previous Post Next Post

Kdaily-news ads