Top News

បុរសម្នាក់ប៉ងសម្លាប់ខ្លួន ជាច្រើនលើកមិនបានសម្រេច ដោយលើកនេះយកកាំបិតអា.ក ទើបស្លាប់!

 



បុរសម្នាក់ប៉ងសម្លាប់ខ្លួន ជាច្រើនលើកមិនបានសម្រេច ដោយលើកនេះយកកាំបិតអា.ក ទើបស្លាប់!

ហេតុការណ៍នេះ បានកើតឡើង នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញ។

មន្ត្រីនគរបាលស្រុកបវេល បានឱ្យដឹងថា អត្តឃាតជនឈ្មោះ ណានភា ហៅ មុំរ៉ាយុត អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រៃតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បច្ចុប្បន្នៈស្នាក់នៅអាសន្ន ជាមួយជីដូនក្នុងភូមិ ឃុំ កើតហេតុខាងលើ។

តាមការបំភ្លឺពីប្អូនបង្កើត របស់អត្តឃាតជន ឈ្មោះ មូលរក្សា អាយុ៨ឆ្នាំបានឱ្យដឹងថាៈ នៅមុនកើតហេតុរូបគាត់ ។
បានឃើញបងប្រុសកំពុងសំលៀងកាំបិត បន្ទាប់មកក៏ឃើញគាត់អារក ខ្លួនឯងឈាមហូរលើដីគួរឱ្យភ័យខ្លាច។
ពេលនោះខ្លួនបានស្រែកហៅជីដូនឱ្យមកមើលផងដែរ។

ជីដូនអត្តឃាតជន ឈ្មោះ អ៊ួងផល្លី អាយុ៥៩ឆ្នាំបានបញ្ជាក់ថា កន្លងមកចៅរបស់គាត់ធ្លាប់បានចងក និងរកវិធីសម្លាប់ខ្លួនច្រើនដងរួចមកហើយ។ប៉ុន្តែត្រូវបានយកទៅពេទ្យទាន់ពេលវេលា។
លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា នេះចៅរបស់គាត់បានប្រើកាំបិតអារក ខ្លួនឯងដោយស្លាប់ក្នុងស្ថានភាពអង្គុយលុតជង្គង់ កាំបិតធ្លាក់លើដីប្រឡាក់សុទ្ធតែឈាម។

ស្រ្តីឈ្មោះអ៊ួងផល្លី បានបន្តថា ចៅរបស់គាត់ធ្លាប់ មានជំងឺផ្នែកក្បាលព្យាបាលមិនបាត់សោះ។
ក្រោយមានហេតុការណ៍សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានចុះពិនិត្យហើយបញ្ជាក់ថា សពស្លាប់ដោយសារអារកខ្លួនឯងពិតមែន៕



Post a Comment

Previous Post Next Post

Kdaily-news ads