Top News

រថយន្តធ្លាក់ពីលើភ្នំគូលែនស្លាប់​មនុស្ស ៦នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់

គួរឲ្យរន្ធត់ ៖ រថយន្តធ្លាក់ពីលើភ្នំគូលែនស្លាប់​មនុស្ស ៦នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់ ភ្នំពេញ៖ ពិតជាគួរឲ្ររន្ធត់ និងគួរឲ្យសោកស្តាយ មនុស្សចំនួន ០៦នាក់ស្លាប់ ដោយក្នុងនោះមានស្រីចំនួន ០២នាក់ និងប្រុស ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់ (ស្រី ១០នាក់ , ប្រសុ ៦នាក់) ដោយសាររថយន្តធ្លាក់ពីលើភ្នំគូលែន នៅស្រុកស្វាយលើ ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើតាមលោកអធិការស្រុកស្វាយលើ យឹប យ៉ុងឈាង បានឲ្យដឹងថា នៅវេលាម៉ោងជាង ៤រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកពីបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវដែលមានចំណោទខ្លាំង ដោយបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៦នាក់ និងរបួសជាង ១០នាក់។ ហើយអ្នករងគ្រោះបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ។្គស្គាល់អត្តសញ្ញាណជនរងគ្រោះចំនួន​ ៦នាក់​ ដែលស្លាប់ក្នុងហេតុការណ៍រថយន្តធ្លាក់ពីលេីភ្នំគូលែន​ នៅចំណុចទឹករុន ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានដូចជា​ ៖​ ១.​ ឈ្មោះ​ ឡុច ខឿ ២.​ ឈ្មោះ បេង សឿត ៣.​ ឈ្មោះ លម សឿយ ៤.​ ឈ្មោះ ឆយ ឆង ៥.​ ឈ្មោះ យន់ ឡន ៦.​ ឈ្មោះ ភិន សឿត ។ ជនរងគ្រោះទាំង​ ៦នាក់​ ជាអ្នកនៅស្រុកក្រឡាញ់

Post a Comment

Previous Post Next Post

Kdaily-news ads