Top News

សមត្ថកិច្ចនគរបាលបង្រ្កាបករណីឃាតកម្មមួយករណីឃាត់ខ្លួនមុខសញ្ញាម្នាក់ នៅស្រុកបាណន់ .!



សមត្ថកិច្ចនគរបាលបង្រ្កាបករណីឃាតកម្មមួយករណីឃាត់ខ្លួនមុខសញ្ញាម្នាក់ នៅស្រុកបាណន់.!

សមត្ថកិច្ចបានអោយដឹងថា មូលហេតុនៃករណីឃាតកម្មនេះ គឺដោយសារគំនុំ (ជនរងគ្រោះលួចឆក់ត្រីក្នុងស្រែជនសង្ស័យជាច្រើនលើក) ។
សូមជម្រាបជូនថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០ និង១៥នាទី នៅត្រង់ចំណុចដំណាក់ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីឃាតកម្មមួយ បានកើតឡើងបង្កទៅលើជនរងគ្រោះម្នាក់ឈ្មោះ សួន ហ៊ីង ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕






Post a Comment

Previous Post Next Post

Kdaily-news ads