Top News

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា​ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ឃាត់ខ្លួន.!

 


ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា​ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ឃាត់ខ្លួន

ភ្នំពេញ៖ ថ្ងៃទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​០៤:៤០នាទីទាប​ភ្លឺ​ នៅមុខហាង Lady Bar ផ្លូវ​លេខ​១៣៦​ ភូមិ​១២​ សង្កាត់​ផ្សារ​កណ្ដាល​ទី១​ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា​ (យកដំបងឈេីជ្រុង​ .;វា.យ; បណ្តាលរងរបួស)។ 


ជនសង្ស័យ​ឈ្មោះ​ ភ័ន​ សុផា ភេទប្រុស​ ជនជាតិ​ខ្មែរ​ មុខរបរ​រត់​ម៉ូតូកង់បី​ ស្នាក់នៅបន្ទប់ជួលផ្លូវ​១៣៦​ ភូមិ​១២​ សង្កាត់ផ្សារ​កណ្ដាល​ទី១​។


វត្ថុតាង​ដកហូតរួម​មាន​៖ ដំបងឈេី​ជ្រុងប្រវែង៥០សង់ទីម៉ែត្រ​ ទំហំ៣សង់ទីម៉ែត, ម៉ូតូ​សណ្តោង (រ៉ឺម៉កកង់បី​ចំនួ​ន​០១គ្រឿង​)។


បច្ចុប្បន្ន​ជន​សង្ស័យ​ កំពុង​ឃាត់ខ្លួនជាបណ្ដោះអាសន្ន  ដើម្បីកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕



Post a Comment

Previous Post Next Post

Kdaily-news ads