ផិតប្តីកំពុងដេកជាមួយប្រុសសាហាយជាគ្រូស្រោចទឹកស្តោះផ្លុំ ប្តីតាមទាន់ប្តឹងចាប់ដាក់គុក..!
ភ្នំពេញ៖ សាលាដំបូងខេត្តកំពត នៅក្នុងសប្តាហ៍នេះ បានចោទប្រកាន់ស្ត្រីម្នាក់ពីបទផិត ប្រព្រឹត្តជាមួយបុរសម្នាក់ដែលគេស្គាល់ថា ជាគ្រូស្រោចទឹកស្តោះផ្លុំ បន្ទាប់ប្តីរបស់ខ្លួនបានតាមទាន់ជាន់កែងនៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងក្រុងកំពត ខេត្តកំពត កាលយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងមន្ត្រីសាលាដំបូងខេត្ត បានឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត បានចោទប្រកាន់ស្ត្រីឈ្មោះ ម៉ាន រ៉ាហ្សាន អាយុ៣៥ មានទីលំនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់នគរបាលក្រុងកំពត ឃាត់ខ្លួនបានពេលកំពុងរួមដំណេកជាមួយបុរសម្នាក់ឈ្មោះ ម៉ាត់ ណាសៀត អាយុ៤១ឆ្នាំ នៅក្នុងផ្ទះសំណាក់មនោរម្យ២ ក្នុងទីរួមខេត្តកំពត ហើយនាងបានភ័យស្លន់ស្លោរហូតសន្លប់បាត់ស្មារតី ព្រោះខ្មាសប្តីខ្លាំងពេក។
ប្តីតាមទាន់ប្រពន្ធពេលកំពុងដេកជាមួយសាហាយ
មន្ត្រីខាងលើបានបញ្ជាក់ថា ស្ត្រីឈ្មោះ ម៉ាន រ៉ាហ្សាន ត្រូវលោកស្រីព្រះរាជអាជ្ញារង ម៉េង សុខឃីម ចោទប្រកាន់ពីបទផិត ស្របតាមច្បាប់ស្តីពីឯកពន្ធភាព រួចបញ្ជូនទៅចៅក្រមស៊ើបសួរ គឺលោកស្រី លី ម៉ារីណា ដើម្បីបន្តសួរយកចម្លើយតាមកម្មវត្ថុនៃពាក្យបណ្តឹងរបស់ប្តី។
ស្រ្តី ផិតប្តីតាមទាន់ដេកជាមួយសាហាយជាគ្រូទាយ
ចំណែកប្រភពច្បាស់ការណ៍បានឲ្យដឹងថា ករណីឆ្មក់ចូលឆេកឆេបន្ទប់ផ្ទះសំណាក់នេះត្រូវបានធ្វើឡើងនាវេលារំលងអធ្រាត្រថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ តាមពាក្យបណ្តឹងរបស់បុរសជាប្តី ដែលអះអាងថា ខ្លួនបានតាមទាន់ប្រពន្ធរបស់ខ្លួនកំពុងតែប្រព្រឹត្តអំពើផិតជាមួយបុរសម្នាក់ ដែលស្គាល់គ្នាជាបងប្អូនធម៌ និងចេញចូលផ្ទះរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ជាញឹកញាប់។
យោងតាមសាក្សីធ្លាប់ដឹងដំណើររឿងនេះ បានឲ្យដឹងថា បន្ទាប់ពីឆ្មក់ចូលបន្ទប់ផ្ទះសំណាក់ភ្លាម មន្ត្រីនគរបាលក្រុងកំពត បានឃើញបរុសឈ្មោះ ម៉ាន ណាសៀត កំពុងតែនៅក្នុងបន្ទប់ជាមួយស្ត្រីឈ្មោះ ម៉ាន រ៉ាហ្សាន ពិតប្រាកដមែន។ ជាពិសេស មន្ត្រីនគរបាលបានរកឃើញស្រោមអនាម័យ ទើបប្រើប្រាស់រួចថ្មីៗ និងឃើញស្ត្រីនេះដេកអាក្រាតកាយ។
គ្រូស្រោចទឹកមន្តអាគមក្បាលខូវ
នៅក្នុងឃ្លីបវីដេអូខ្លីមួយ ដែលអង្គភាពសារព័ត៌មានទទួលបាន ក្នុងប្រតិបត្តិការឆែកបន្ទប់ផ្ទះសំណាក់នេះ ស្ត្រីផិតប្តីក៏ភ័យស្លន់ស្លោរហូតសន្លប់លែងដឹងខ្លួន ដូច្នេះសមត្ថកិច្ចក៏បញ្ជូននាងទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លុះស្ថានភាពសុខភាពល្អប្រសើរហើយ ទើបមន្ត្រីនគរបាលផ្នែកប្រឆាំងការជួញដូរមនុស្ស និងការអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្រេចបញ្ជូនស្ត្រីជាប់សង្ស័យប្រព្រឹត្តអំពើផិត ទៅកាន់សាលាដំបូងខេត្តកំពតតែម្តង។ ចំណែកបុរសឈ្មោះ ម៉ាត់ ណាសៀត ដែលមានទីលំនៅក្នុងខេត្តកោះកុង និងជាគ្រូទាយស្រោចទឹក ដើរត្រាច់ចរឡើងចុះភ្នំពេញ ឬខេត្តផ្សេងៗជាហូរហែ ត្រូវបានប្រភពច្បាស់ការណ៍ខ្សឹបថា បានរួចផុតពីការចោទរបស់តុលាការខេត្តកំពតទៅវិញ បើទោះបីបុរសនេះមានប្រពន្ធហើយក៏ដោយ។
ស្រ្តី ជាប្រពន្ធផិតប្តីសាហាយជាមួយគ្រូស្រោចទឹកលេីករាសី
តាមការបកស្រាយពីសាច់ញាតិរបស់បុរសកំសត់ស្នេហ៍ ប្រពន្ធរត់ទៅផិតជាមួយប្រុសផ្សេង បានឲ្យដឹងថា ទំនាក់ទំនងរហូតឈានដល់ប្រព្រឹត្តអំពើសាហយស្មន់រវាងស្ត្រីមានកូនបីនាក់ ជាមួយបុរសប្តីគេ បានកើតឡើងតាមរយៈការស្រោចទឹកស្តោះផ្លុំក្នុងរង្វង់ឆ្នាំ២០១៩ ដែលកាលនោះស្ត្រីរូបនេះបាននាំបុរសឈ្មោះ ម៉ាត់ ណាសៀត ល្បីខាងសូត្រអាគមន៍អូមអាមដេញខ្មោចព្រាយ និងលើកជោគជតារាសីឲ្យប្តីរបស់ខ្លួនរកស៊ីមានបានក្នុងមុខរបរជំនួញ។ ចាប់តាំងពីពេលនោះមក តាមរយៈជំនឿក្នុងផ្លូវងងិតនេះ ឈ្មោះ ម៉ាត់ ណាសៀត តែងតែចេញចូល និងស្នាក់នៅក្នុងផ្ទះរបស់គ្រួសារស្ត្រីឈ្មោះ ម៉ាន រ៉ាហ្សាន ជាញឹកញប់ ជាពិសេសរហូតប្តីប្រពន្ធកូននៃគ្រួសារទាំងពីរស្គាល់គ្នាទៅវិញមក ក្នុងន័យរាប់អានជាបងប្អូនធម៌។ មានពេលមួយនោះ ឈ្មោះ ម៉ាត់ ណាសៀត ដែលអះអាងខ្លួនជាប្រធានសាខាសមាគមមួយ បានបបួលឈ្មោះ ម៉ាន រ៉ាហ្សាន ចូលរួមក្នុងសមាគមន៍នោះ និងមានតួនាទីជាអនុប្រធានសាខា។ ឈ្មោះ ម៉ាន រ៉ាហ្សាន បានឯកភាពយកតួនាទីជាអនុប្រធានសាខា ដោយមិនចាំបាច់ទទួលបានការឯកភាពពីប្តី ព្រមទាំងបានធ្វើដំណើរទៅណាមកណាជាមួយប្រធានសាខាថែមទៀតផង ដូចក្នុងករណីធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ជាដើម។
ក្នុងទង្វើលបស្រលាញ់ប្រពន្ធគេ អ្នកជិតខាងធ្លាប់ព្រលយពាក្យប្រាប់បុរសជាប្តីថា «តើអ្នកឯងដឹងទេ គ្រូចាក់ទឹកនេះ ចាក់ទឹកយូរៗទៅ គាត់នឹងយកប្រពន្ធឯងហើយ» បុរសជាប្តីនៅតែមិនទាន់ជឿអ្នកជិតខាងនៅឡើយ ដោយសារគិតថា គ្រូទាយស្រោចទឹកនេះ ជាបងប្អូនធម៌នឹងគ្នា។
សាច់ញាតិនៃគ្រួសារនេះ បាននិយាយរំឭកទៀតថា មានពេលខ្លះគ្រូស្រោចទឹកស្តោះផ្លុំនេះ បាននាំមិត្តភក្តិមកសម្រាន្តក្នុងផ្ទះគ្រួសារស្ត្រីរូបនេះ និងជជែកគ្នាលេងដល់យប់ជ្រៅ ដោយមិនខ្លាចចិត្តនរណាឡើយ បើទោះបីបុរសជាប្តីនៃគ្រួសារនេះ ចូលដំណេកទៅហើយក្តី នៅឡើយប្រពន្ធអង្គុយជជែកជាមួយភ្ញៀវ។ ទំនាក់ទំនងគ្នាជាបងប្អូនធម៌កាន់តែស៊ីជម្រៅរហូតមកដល់យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ គឺនៅលើគ្រែ នាផ្ទះសំណាក់មនោរម្យ២ ក្នុងទឹកដីក្រុងកំពតតែម្តង ព្រោះការរាប់អានគ្នានេះ បានវិវឌ្ឍទៅជាភ្លើងស្នេហ៍ឆេះរោលរាលរហូតធ្វើឲ្យខាងស្រីវង្វេងប្តី ខាងប្រុសបានប្រពន្ធមួយទៀត។
Post a Comment