Top News

បុរសជាសន្តិសុខយាមនៅបុរីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់..



 បុរសជាសន្តិសុខយាមនៅបុរីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់


ភ្នំពេញ៖ បុរសជាសន្តិសុខពោះម៉ាយម្នាក់យាមនៅបុរីមួយកន្លែងបានដេកស្លាប់ក្នុងបន្ទប់នៅខាងក្រោយអាគារOffice យ៉ាងអាណោចអធ័មបង្កោអោយមានកាភ្ញាក់ផ្អើលក់តឡើងកាលវេលាម៉ោង៩ព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅចំណុចក្នុងបន្ទប់អាគារខាងក្រោយក្រោយការិយាល៏យបុរីបូអៅ ក្រុមទី២ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


សពជនរងគ្រោះមានឈ្មោ  អឿន ចាន់រិទ្ធិអាយុ៣៨ឆ្នាំមុខរបរសន្តិសុខ មានស្រុកកំណើត ស្រុក បាទី ខេត្ត តាកែវ។


តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះព្រឹកឡើងបានមកធ្វើការជាធម្មតាដោយមិនទាន់មានការចាត់តាំងមេសន្តិសុខជនរងគ្រោះបានផឹកខារ៉ាបាវមួយកំប៉ុងហើយក៏បានចូលទៅសម្រាកនៅបន្ទប់ខាងក្រោយofficeលុះដល់ម៉ោង ជិត៩ព្រឹកក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ក៏ប្រញាបើរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យបច្ច័យដើម្បីចុះមកធ្វើកោសល្យវិច័យសព។


បន្ទាប់ពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកដល់ធ្វើកោសល្យវិច្ច័យសពរួចបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។រួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញ្ញាតិយកទៅធ្វើប្រពៃណី។








Post a Comment

Previous Post Next Post

Kdaily-news ads