Top News

នគរបាលខណ្ឌឬស្សីកែវក្របួចបានជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋ..



នគរបាលខណ្ឌឬស្សីកែវក្របួចបានជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋ..


ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូរបស់ពលរដ្ឋតែ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១”០០នាទីយប់ ចំណុច ក្រុម៧ ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។


ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីលោកវរសនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ផល មេសា អធិការរងទទួលផែននគរបាលយុតិ្តធម៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះសុខ ភក្រ្ត័ ភេទប្រុស អាយុ៣០ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តនាគវន្ត័ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ។


ដោយឡែក សំភារះដកហូតរួមមាន សោរខ្សៀរលេខ៨ចំនួន០១ ដែកសំប៉ែតចុងស្រូចចំនួន០១ និងម៉ូតូ០១គ្រឿងម៉ាកសង់C125 ពណ៍ខ្មៅ សា្លកលេខកំពង់ស្ពឺ1C.0492 ( របស់ជនរងគ្រោះ )បានប្រគល់ជូនមា្ចស់វិញ ។

គួររម្លឹកផងដែរថា កាលពីថ្ងៃកើតហេតុខាង ជនរងគ្រោះបានទុកម៉ូតូមុខបន្ទប់ជួលស្រាប់តែមានជនសង្ស័យ ០១នាក់ដើរមកធ្វើសកម្មភាពលួចឆ្កឹះសោរម៉ូតូ០១គ្រឿងបានសម្រេចហើយក៍ជិះម៉ូតូរត់គេចខ្លួនត្រូវជនរងគ្រោះឃើញទាន់ស្រែកចោរៗផ្អើលឆោឡោដល់អ្នកជិតខាង និងកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ព្រមទាំងឃាត់បានជនសង្ស័យ០១នាក់យកមកប៉ុសិ្តដើម្បី ចាត់ការតាមនិតិវិធី ៕





Post a Comment

Previous Post Next Post

Kdaily-news ads