កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ ស្រី ០២នាក់.!
ខេត្តព្រះវិហារ៖ តាមបទបញ្ជាររបស់លោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្ត និងតាមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២២ និង ១០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះជនសង្ស័យឈ្មោះ មឿង ឃ្លីត ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ មឿង ឃ្លីត ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
២- ឈ្មោះ សួន សំណា ហៅ មី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៣- ឈ្មោះ កឿន សុថេត ភេទប្រុសអាយុ ២៣ ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៤- ឈ្មោះ ផន សំណាង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិចំការស្រមូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៥- ឈ្មោះ ឈិន ផៃបូរ ហៅ យក់ អាយុ ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៦- ឈ្មោះ សំ វ៉ាន់នឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៧- ឈ្មោះ ឡឹង ពឿន ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៨- ឈ្មោះ វឿន វិច្ឆកា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់ភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៩- ឈ្មោះ ធី តវ៉ាន់ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
១០- ឈ្មោះ ហេង ម៉េងហ៊ុយ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
១១- ឈ្មោះ គង់ សុខណៃ ហៅ ខួច ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
១២- ឈ្មោះ ថៃ រីដែន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
១៣- ឈ្មោះ កោន វឌ្ឍនៈ ហៅ ទ័ង ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
១៤- ឈ្មោះ សាយ ប៊ុនថានី ហៅ សន ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
កម្លាំងយើងមន្តការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ ឈានចូលថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៦ និង ១០ នាទី នៅចំណុចផ្ទះជនសង្ស័យឈ្មោះ នៅ សោភណ្ឌ ហៅ ស ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ យើងបានបន្តឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ មានឈ្មោះ៖
១- ឈ្មោះ វ៉ាន់ សុធី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅបណ្តោះអាសន្នភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
២- ឈ្មោះ នៅ រដ្ឋា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៣- ឈ្មោះ សុខ នី ហៅ ញ៉ាញ់ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៤- ឈ្មោះ នៅ សោភណ្ឌ ហៅ ស ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិកបម្រើអាហារដ្ឋាន រស់នៅភូមិភារកិច្ច សង្កាតប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សម្ភារវត្ថុតាងចាប់យករួមមាន៖
១-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣ កញ្ចប់ ។
២-ម៉ូតូចំនួន ០៦ គ្រឿង ។
៣-ទូរស័ព្ទចំនួន ០៩ គ្រឿង ។
៤-សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ឈានចូលថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ០៥ នាទី តាមការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ នៅចំណុចផ្ទះសំណាក់ម៉ាលីម៉ា បន្ទប់លេខ៥ ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ យើងបានបន្តឃាត់ខ្លួនជនសង្ស័យ ០២នាក់ (ស្រី ០១នាក់) មានឈ្មោះ៖
១-ឈ្មោះ យន់ មេត្តា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្តូងពោធ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
២-ឈ្មោះ អន ណារ៉ា ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
សម្ភារវត្ថុតាងចាប់យករួមមាន៖
១-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់។
២-ទូរស័ព្ទចំនួន ០១ គ្រឿង។
៣-សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៩ និង ៥០ នាទី នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ញឹក សុភី ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ សមត្ថិកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ញឹក សុភី ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
សម្ភារ វត្ថុតាងចាប់យករួមមាន៖
១-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់។
២-ទូរស័ព្ទចំនួន ០១ គ្រឿង។
៣-សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១ និង ៤០ នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត នៅចំណុចផ្លូវគ្រោះក្រហមស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យើងបានបន្តឃាត់ខ្លួនមុខសញ្ញាជាមេក្លោងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនក្នុងករណីខាងលើឈ្មោះ ឡឹង ឆនិមិត្ត ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សម្ភារ វត្ថុតាងចាប់យក៖
១-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១០ កញ្ចប់។
២-ម៉ូតូចំនួន ០១ គ្រឿង។
៣-ទូរស័ព្ទចំនួន ០២ គ្រឿង។
បច្ចុប្បន្នជនសង្ស័យចំនួន ២២ នាក់ (ស្រី ០២នាក់) និងសម្ភារវត្ថុតាងខាងលើបាននឹងកំពុងឃាត់ទុកនៅស្នងការដ្ឋាននគរបាលខេត្ត និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត។
Post a Comment