Top News

ណេតអនឡាញ Joker ខុសច្បាប់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កំពុងបង្ករភាពអនាធិបតេយ្យ អសន្តិសុខ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មេត្តាពិនិត្យផង!

ណេតអនឡាញ Joker ខុសច្បាប់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កំពុងបង្ករភាពអនាធិបតេយ្យ អសន្តិសុខ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មេត្តាពិនិត្យផង!!!


ល្បែងស៊ីសងខុសច្បាប់៖ ណេតអនឡាញ Joker (ហ្គេមបាញ់ត្រី បៀការ៉ាត មាន់ជល់ និងបាល់ទាត់) មួយកន្លែងតាមប្រព័ន្ធអ៊ីនធើណេត ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងពង្វក់ស្មារតីប្រជាពលរដ្ឋឱ្យចូលលេងយ៉ាងកុះករ ជាពិសេសកុមារកំពុងសិក្សា បង្វែស្មារតីឱ្យយកលុយ និងលួចលុយ ចូលទៅលេងភ្នាល់នៅទីតាំងខាងលើនេះជាយូរណាស់មកហើយ ប៉ុន្តែគ្មានអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកនាយប៉ុស្តិ៍ និងលោកអធិការ ចាត់វិធានការអ្វីបង្ក្រាបល្បែងស៊ីសងអនឡាញខុសច្បាប់ខាងលើនេះឱ្យមានប្រសិទ្ធភាពទាល់តែសោះ ហាក់បីជាភ្លេចបទបញ្ជាថ្នាក់ដឹកនាំ។

ប្រជាពលរដ្ឋនៅជិតនឹងទីតាំងនេះបានឱ្យវិថីព័ត៌មានដឹងថា៖ ទីតាំងនេះបានបើកដំណើរការជាយូរមកហើយ ដោយក្នុងមួយថ្ងៃៗមានមនុស្សប្រុសស្រី ចេញចូលទាំងថ្ងៃទាំងយប់ ហើយជាការព្រួយបារម្ភពីបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋានផងដែរ។ គាត់បន្តថា ប្រហែសមិនបានទេ តាំងពីកើតមានទីតាំងហ្គេមអនឡាញនៅជិតផ្ទះគាត់មក គឺតែងតែបាត់របស់របររហូត ប៉ុន្តែគ្មានប៉ូលីស និងមន្ត្រីសង្កាត់ ខណ្ឌ ចុះមកពិនិត្យ ហើយបិទចោលទេ មិនដឹងថាមកពីមូលហេតុអ្វី ប្រហែលជាអាជ្ញាធរក្នុងខណ្ឌមានជ័យ ខ្លាចអំណាចម្ចាស់ទីតាំងនេះហើយមើលទៅ។ គាត់ពោលថា៖ “គ្មានអ្នកតូចណាហ៊ានបើកទីតាំងខុសច្បាប់អញ្ចឹងទេ មានតែអាធំៗខូចៗមួយចំនួនតូច ធ្វើឱ្យបាត់សន្លឹកឆ្នោត និងខូចគោលនយោបាយរបស់រាជរដ្ឋាភិបាល”។

ពលរដ្ឋសង្ឃឹមថា លោក សេង គន្ធ អភិបាលខណ្ឌមានជ័យថ្មី ជាពិសេស លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ នឹងបញ្ចេញសមត្ថភាព ចាត់វិធានការបង្ក្រាបទីតាំងណេតអនឡាញខាងលើនេះឱ្យមានទាន់ពេលវេលា និងមានប្រសិទ្ធិភាពផង ដើម្បីរក្សាឱ្យបាននូវលក្ខណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

យោងទៅតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង មាត្រា១: ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។





Post a Comment

Previous Post Next Post

Kdaily-news ads