Top News

ម៉ូតូ២គ្រឿងបុកគ្នារថយន្តមកពីក្រោយលឿកិនស្លាប់ម្នាក់របួធ្ងន់ម្នាក់!..



 ម៉ូតូ២គ្រឿងបុកគ្នារថយន្តមកពីក្រោយលឿកិនស្លាប់ម្នាក់របួធ្ងន់ម្នាក់!


ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកឯបុរម្នាក់ទៀតបានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរដ្ឋ ក្រោយពីជិះម៉ូតូបុកគ្នាពេញទំហឹងបណ្តាលអោយដួលស្របពេលមានរថយន្តមិនស្គាល់ម៉ាកមកពីក្រោយកិនលើក្បាលបុរសរងគ្រោះស្លាប់ ហើយបើករត់គេចខ្លួនបាត់ស្រមោល។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ជាប់ផ្អើលការពីវេលាម៉ោង៧ និង ៣០នាទីយប់ថ្ងៃទី ១៤ខែមករាឆ្នាំ ២០២៤នៅលើផ្លូវ ៣៦៩សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ។


សពជនរងគ្រោះឈ្មោះ ឈិត វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ ជាប្រជាកាពាភូមិសង្កាត់ព្រែកប្រា បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងភូមិអណ្តូង៣សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1FE-2113(ស្លាប់)

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿងជិះបញ្រ្ចាស់ទិសគ្នា ម៉ូតូម៉ាកហុងដាឌ្រីមសង់១២៥ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HB- 7253ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៣៦និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1FE-2113 ជិះដោយបុរសម្នាក់ខណះពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់មុខនិងវត្តចំពុះក្អែក  ស្រាប់តែរេចង្កូតទៅបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យខ្ទាតភាគីម្ខាងមកកណ្តាលផ្លូវស្របពេលមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកមកពីក្រោយក្នុងល្បឿនលឿន

បានកិនទៅលើបុរសដែលជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៥ចំក្បាលបែកខួស្លាប់យ៉ាងអាណោចអាធ័មចំណែកភាគីម៉ូតូមួយគ្រឿងទៀតបានរងរបួសធ្ងន់ដឹកទៅសង្រ្គោះភ្លាមៗ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។







Post a Comment

Previous Post Next Post

Kdaily-news ads