Top News

គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ ស្ត្រីជាបុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុភីអិលភីម្នាក់ត្រឡប់ពីផ្ទៈទៅធ្វើការនៅក្រុងប៉ោយប៉ែត ត្រូវរថយន្តធុនធំដឹកខ្សាច់បុកកិនស្លា-ប់នៅស្រុកអូរជ្រៅ..!

 


គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ ស្ត្រីជាបុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុភីអិលភីម្នាក់ត្រឡប់ពីផ្ទៈទៅធ្វើការនៅក្រុងប៉ោយប៉ែត ត្រូវរថយន្តធុនធំដឹកខ្សាច់បុកកិនស្លា-ប់នៅស្រុកអូរជ្រៅ..!


បន្ទាយមានជ័យ៖ស្ត្រីជាបុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុភីអិលភីម្នាក់ត្រឡប់ពីផ្ទៈទៅធ្វើការនៅក្រុងប៉ោយប៉ែតត្រូវរថយន្តធុនធំដឹកខ្សាច់បុកកិនស្លា-ប់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤តាមបណ្តោយជាតិលេខ៥ស្ថិតភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ


ស្ត្រីរងគ្រោះដែលស្លា-ប់ឈ្មោះ វែង សាវ៉ៃ អាយុជាង២០ឆ្នាំ(ជាបុគ្គលិកផ្នែកប្រមូលឥណទានក្រុងប៉ោយប៉ែត)រស់នៅភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។


អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍គឺស្ត្រីរងគ្រោះបានជិៈម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1L.1503បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីកើតទៅលិចត្រូវបានរថយន្តធុនធំដឹកខ្សាច់ដែលមិនស្គាល់អត្តសញ្ញាណបានបុកហើយកិនធ្លាយពោះស្លា-ប់ហើយរថយន្តបង្កបើកបន្តទៅមុខគេចខ្លួនបាត់។


ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានចុះទៅពិនិត្យនិងវាស់វែងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺស្ត្រីរងគ្រោះបានជិៈម៉ូតូពីផ្ទៈនៅក្រុងសិរីសោភ័ណទៅធ្វើការក្រុងប៉ោយប៉ែតពេលធ្វើដំណើរតាមផ្លូវជិៈម៉ូតូឡើងវ៉ារថយន្តទាក់ដៃចង្កូតដួលរថយន្តកិនស្លាប់ក្រោយវាស់វែងហើយរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកអូរជ្រៅ ដឹកសាកសពជនរងគ្រោះទៅប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍។


មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយរថយន្តធុនធំដឹកខ្សាច់ដែលមិនស្គាល់អត្តសញ្ញាណបានបុកហើយបើកបន្តទៅមុខគេចបាត់កំលាំងជំនាញកំពុងស្រាវជ្រាវនិងរកចាប់ដើម្បីអនុវត្តតាមច្បាប់ហើយម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ៕






Post a Comment

Previous Post Next Post

Kdaily-news ads