Top News

ផ្ទុះឡចំហាយខ្យល់ ឆេះរោងចក្រកាត់ដេរសំលៀកបំពាក់ រាលឆេះម៉ូតូ៣២គ្រឿង កង់២គ្រឿង នៅខណ្ឌដង្កោ

 


ផ្ទុះឡចំហាយខ្យល់ ឆេះរោងចក្រកាត់ដេរសំលៀកបំពាក់ រាលឆេះម៉ូតូ៣២គ្រឿង កង់២គ្រឿង នៅខណ្ឌដង្កោ


ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែង យ៉ាងសន្ធោសន្ធៅ ផ្អើលកម្មករសមត្ថកិច្ចមូលដ្ឋាន រថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ កាលវេលាម៉ោង១២នឹង២០នាទីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចរោងចក្រកាត់ដេរសំលៀកបំពាក់ ត្រាវីស ហ្គាម៉ិន (ខេមបូឌា) ឯ.ក នៅផ្លូវបេតុង ភូមិតាឡី សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


តាមសមត្ថកិច្ចបានឱ្យដឹងថា សំណង់អាគារខាងលើ ធ្វើពីថ្មប្រក់ស័ង្កសី មានទំហំ៧០x៣០ម៉ែត្រ ចំពោះមូលហេតុដែលបង្កជាអគ្គិភ័យនេះ គឺបណ្តាលមកពីផ្ទុះឡចំហាយខ្យល់ ទើបឆេះរាលក្នុងរោងចក្រ ឆាបឆេះ សម្ភារៈ ម៉ូតូ៣២គ្រឿង និងកង់០២គ្រឿង ដែរជារបស់កម្មករ។


សមត្ថកិច្ចបន្តថា ម្ចាស់រោងច្រក្ខាងលើ មានឈ្មោះ ឈិន ឆាន់ ភេទប្រុស អាយុ ៤៧ឆ្នាំ ជាជនជាតិចិន មុខរបរ ម្ចាស់រោងចក្រ។ ដោយក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៦គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៣០ម៉ែត្រគូប ទើបអាចគ្រប់គ្រង់ភ្លើងបាននៅម៉ោង ១២:៥៥នាទី នាថ្ងៃខែឆ្នាំដដែល ដោយមិនបង្កឱ្យមានអ្នកស្លា.ប់ឬរបួសនោះទេ៕






Post a Comment

Previous Post Next Post

Kdaily-news ads