Top News

ប្រទះឃើញសាកសពបុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខដឹកមកទម្លាក់ចោល នៅរាត្រីឆ្លងឆ្នាំសកល.!



ប្រទះឃើញសាកសពបុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខដឹកមកទម្លាក់ចោល នៅរាត្រីឆ្លងឆ្នាំសកល.!


ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ បន្ទាប់ពីត្រូវបានជនមិនស្គាល់ដឹកតាមរថយន្តមកទម្លាក់ចោលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្បែរអគារ THE PEAK ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តពណ៌ខ្មៅ១គ្រឿង មិនចាំម៉ាក បានដឹកបុរសរងគ្រោះ មកទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ ដោយសភាពបុរសខាងលើស្លេកស្លាំងដូចសាកសព គ្មានសម្លៀកបំពាក់គ្រប់គ្រាន់ មានតែខោខ្លីពណ៌ស មិនដកដង្ហើមដេកស្តូកលើផ្លូវ ត្រូវបានបុរសចិន២នាក់ទៀតជួយសែងរហូតដល់មុខអគារ THE PEAK ទើបទម្លាក់ចុះ ភ្លាមៗនោះគេឃើញមាននារីចិនម្នាក់ទៀត រត់មកអោប ព្រមទាំងជួយសម្រួលផ្លូវដង្ហើម និងស្រែកយំយ៉ាងខ្លាំងផងដែរ។

អ្នកឃើញហេតុការណ៍បន្តថា៖ បុរសខាងលើមិនដកដង្ហើមទេ ដោយសង្ស័យគាត់ស្លាប់តាំងពីមានរថយន្ត១គ្រឿងដឹកមកទម្លាក់ចោលម្លេះ តែមិនដឹងថាស្លាប់ដោយមូលហេតុអ្វីនោះទេ បន្ទាប់ពីមានការភ្ញាក់ផ្អើល គេឃើញកម្លាំងអាវុធហត្ថខណ្ឌចំការមន ដែលកំពុងប្រចាំការក្បែរនោះ បានជួយទាក់ទងរករថយន្តសាម៉ុយ ព្រមទាំងបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកទីតាំងផ្ទាល់ ព្រមទាំងបានហ៊ុមព័ទ្ធខ្សែ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះមកពិនិត្យសាកសព ដោយឡែកបុរសចិនម្នាក់ទៀត ដែលបានសែងសពនោះមកដល់ខាងមុខអគារខាងលើ ត្រូវបានបញ្ចូមមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ ៕







Post a Comment

Previous Post Next Post

Kdaily-news ads