Top News

ជនសង្ស័យ​ ២នាក់​ ជាជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ​ នៅខេត្តព្រះសីហនុ ត្រូវបានឃាត់ខ្លួន​នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងត្រូវបានបង្ហាញមុខក្នុងសន្និសីទកាសែតរសៀលនេះ..



ជនសង្ស័យ​ ២នាក់​ ជាជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ​ នៅខេត្តព្រះសីហនុ ត្រូវបានឃាត់ខ្លួន​នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងត្រូវបានបង្ហាញមុខក្នុងសន្និសីទកាសែតរសៀលនេះ។ 

វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារទុកចោល​ និងទីតាំងផ្សេងៗទៀត​ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ 

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង​ ២នាក់​ ខាងលេី​ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច,​ កាំភ្លើងជ័រ,​ សំលៀកបំពាក់ទាហានប៉ារ៉ា,ទូរស័ព្ទដៃ​,​ សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួន។  បច្ចុប្បន្នជនសង្ស័យទាំង​ ២នាក់​ ខាងលេី​ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការតាមនីតិវិធីច្បាប់។













Post a Comment

Previous Post Next Post

Kdaily-news ads