Top News

សមត្ថកិច្ច​នៅស្រុក​បសេដ្ឋ​បង្រ្កាបមុខសញ្ញាករណីរជួញដូររក្សាទុកគ្រឿងញៀនខុសច្បាប់(អ៊ុក សាវ៉ុន)ជេីងខ្លាំង​ប្រចាំតំបន់​.


សមត្ថកិច្ច​នៅស្រុក​បសេដ្ឋ​បង្រ្កាបមុខសញ្ញាករណីរជួញដូររក្សាទុកគ្រឿងញៀនខុសច្បាប់(អ៊ុក សាវ៉ុន)ជេីងខ្លាំង​ប្រចាំតំបន់​..!


កំពង់ស្ពឺ​៖​ កំលាំង​នគរបាល​ អធិការ​ដ្ឋាន​ស្រុក​ប​សេ​ដ្ឋ​ ដឹកនាំដោយ​វរសេនីយ៍ឯក​ ចន​ សុភីត​ អធិការ​នគ​រ​បាល​ស្រុក​ 

ថៃ្ងទី​ ១៥ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ បានទទួល​ព័ត៌មាន​ពីកំ​លាំងថា​ នៅភូមិបឹងតាមុំ ឃុំផុង​ ស្រុកបសេដ្ឋ មុខស​ញ្ញាជេីងខ្លាំងខា​ងចែកចាយគ្រឿងញៀនដ៏សកម្ម ​ អ៊ុក សាវ៉ុន ភេទប្រុសអាយុ៣២ឆ្នាំ​ បានបញ្ជាតាមវិធា​ន​ការជំនាញធ្វេីការស្រាវ​ជ្រាវស៊េីបបញ្ជាក់រហូតកំណ​ត់បានមុខសញ្ញានិងភូមិសាស្រ្ដ​ ។ 


ក្រោយទទួល​បានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ​ សម​សាមួន​ ស្នងការ​​នគរបាល​ខេត្ដ​ ជាក់ស្តែង​កំលាំង​បានឡោមព័ទ្ធជនសង្ស័យជាមុខសញ្ញាបា​នរត់គេចតែត្រូវបានកំលាំងដេញតាម​ឃាត់​ខ្លួនជនស​ង្ស័​យ​បា​ន​ (អ៊ុក សាវ៉ុន)​ នៅចំណុ​ចវាលស្រែខាងលិចភូមិបឹងតាមុំ​ដក​ហូត​វត្ថុតាង​ រួមមាន៖

-ម្ស៉ៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន​ ០៥​ក​ញ្ចប់(​ ធំ​ ០៤​កញ្ចប់​ និង​ មធ្យម​ ០១កញ្ចប់​)​ 

-ទូរស័ព្ទ​ដៃ០១គ្រឿង​ លុយ​រៀល​ ៧​,០០០,០០០​ លានរៀល​ លុយ​ដូល្លា​$4,000 ជំនាញបាន​​ឆែកឆេរ​ដក​ហូត​បាន​ម្ស៉ៅក្រាមពណ័សថ្លាសង្ស័យជាគ្រឿ​ងញៀ​ន០១កញ្ចប់​មធ្យម​ កាំភ្លើង​ខ្លី​ជ័៛​១ដេីម​  និង​ម៉ូតូ​១គ្រឿង​ម៉ាក Honda XR BAJA លេខ​តួ​ ១៨០១៣២៩​ពាក់​ស្លាក​លេខ​ 1FM-4981 ភ្នំពេញ​ ព្រមទាំង​ឃាត់ខ្លួនមុខសញ្ញា០១នាក់ទៀត(បក្ខពួក​)ឈ្មោះ​ ញ​ សុខខេ​ម ភេទប្រុស​ អាយុ៥២ឆ្នាំ​ រស់នៅភូមិ,ឃុំខាងលេី។ 


ករណីនេះកំលាំងជំនាញកំពុងធ្វេីការសាកសួរមុខ​ស​ញ្ញាដេីម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញប្រឆាំងបទល្មេីសគ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ ចាត់ការតាមនីតិវិធី៕







Post a Comment

Previous Post Next Post

Kdaily-news ads