លោក ស សុខា ណែនាំដល់អាជ្ញាធរជាប់ជាយដែន និងកម្លាំងជំនាញត្រូវទប់ស្កាត់អំពើជួញដូរមនុស្ស និងទំនិញខូចគុណភាពលួចនាំចូលពីប្រទេសជិតខាង
បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា បានណែនាំដល់អាជ្ញាធរជាប់ជាយដែននិងកម្លាំងជំនាញត្រូវទប់ស្កាត់អំពើជួញដូរមនុស្សនិងទំនិញខូចគុណភាពលួចនាំចូលពីប្រទេសជិតខាង ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍រាយការណ៍ថា៖ លទ្ធផលនៃការអនុវត្តសកម្មភាពរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបន្ទាយមានជ័យឆ្នាំ២០២៣ កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ បានទប់ស្កាត់ពលករធ្វើចំណាកស្រុកខុសច្បាប់នៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃបានចំនួន១៥លើក។ ពលករសរុបចំនួន២២៣នាក់ ស្រី៩៤នាក់កុមារ១៨នាក់ និងអាជ្ញាធរថៃចាប់បញ្ជូនពលករតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតឆ្នាំ២០២៣ បានចំនួន៤៥១លើកសរុបពលករចំនួន៩,០៧២នាក់ ស្រី២,៩៩៦នាក់ កុមារ១,០០២នាក់ កុមារី៤៦៦នាក់ ស្ថាប័នតុលាការចំណាត់សំណុំរឿងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទមានសំណុំរឿង៣៩សំណុំរឿង ថ្មី៣៣រឿង ចាស់៦រឿងសើបសួរ២៩រឿង តម្កល់ទុក៣ករណី និងសំណុំរឿងកំពុងចាត់ការ៧ករណីឃាត់ខ្លួនមេខ្យល់សរុបចំនួន១៤៧នាក់ស្រី១៥នាក់ ជាប់ពន្ធនាគារចំនួន២១នាក់។
ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរខេត្ត.ស្រុក/ក្រុងនិងកម្លាំងដែលឈជើងជាប់ព្រំដែនកម្ពុជា.ថៃ ត្រូវរឹតបណ្តឹងនិងទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងទំនិញខូចគុណភាពដែលលួចឆ្លងដែនចូលលក់ដូរក្នុងប្រទេសកម្ពុជា ព្រោះរយៈកន្លងមកនេះមានទំនិញបាតឃ្លាំងខូចគុណភាពដែលលួចនាំចូលពីប្រទេសជិតខាងមកលក់ដែលប្រឈមប៉ះពាល់សុខភាពប្រជាពលរដ្ឋមន្ត្រីជំនាញត្រូវទប់ស្កាត់ឲ្យបាន៕
Post a Comment