Top News

ក្មេងអាយុ៤ ឆ្នាំ សិស្សសាលាឯកជន អន្តរជាតិកុលបុត្របញ្ញា ស្លាប់ដោយថប់ដង្ហេីមជាប់ក្នុងរថយន្តដឹកសិស្ស៤ម៉ោង..



ក្មេងអាយុ៤ ឆ្នាំ សិស្សសាលាឯកជន អន្តរជាតិកុលបុត្របញ្ញា ស្លាប់ដោយថប់ដង្ហេីមជាប់ក្នុងរថយន្តដឹកសិស្ស៤ម៉ោង


កំពង់ធំ៖ ក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ ជាប់ក្នុងឡានសាលារៀនរយៈពេលជាង៤ម៉ោង រហូតថប់ដង្ហើមស្លាប់។ ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាអន្ដរជាតិកុលបុត្របញ្ញា ស្ថិតនៅភូមិព្រៃព្រាល (ក) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


សមត្ថកិច្ចនគរបាលស្រុកកំពុងបានឲ្យដឹងថាជនរងគ្រោះឈ្មោះយ៉ុម រៃយ៉ា ភេទប្រុសអាយុ ០៤ឆ្នាំនៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ស្លាប់ក្នុងរថយន្ត។


ស្ត្រី ជនសង្ស័យ ឡុង ស៊ីណែត

ជនសង្ស័យឈ្មោះឡុង សុីណែត ភេទស្រីអាយុ ៤២ឆ្នាំមុខរបរបើករថយន្តដឹកសិស្សគេចខ្លួន។

  សមត្ថកិច្ចបានបន្តថា ឈ្មោះ មោះឈិត សោភ័ណ្ឌ និងប្រពន្ធឈ្មោះឡុង សុីណែត បានបើកសាលាឯកជន   អន្តរជាតិ កុលបុត្របញ្ញា បានបង្រៀន និងបើករថយន្តដឹកកូនសិស្សតាមផ្ទះរាល់ថ្ងៃពេលខ្លះប្តីបើក ពេលខ្លះប្រពន្ធ  ជាក់ស្តែងថ្ងៃកើតហេតុ វេលាម៉ោង ១រសៀលឈ្មោះឡុង សុីណែត ជាប្រពន្ធបានបើករថយន្តទៅយកសិស្សមកសាលា ពេលមកដល់ឈប់នៅខ្លោងទ្វាមុខផ្ទះហើយបើកទ្វារថយន្តឲ្យសិស្សចុះប្រគល់ជូនអ្នកគ្រូបង្រៀន និងបានប្រាប់ថា ថ្ងៃនេះសិស្សមកមិនអស់ទេអ្នកគ្រូក៏ធ្វើវត្តមាន និងបង្រៀនធម្មតា រហូតចប់ម៉ោងបង្រៀនគឺម៉ោង៤និង៣០នាទីត្រូវដឹកសិស្សយកទៅផ្ទះវិញ ពេលបើកទ្វារថយន្តឲ្យកូនសិស្សឡើងស្រាប់តែប្រទះឃើញសិស្ស ម្នាក់សន្លប់នៅលើរថយន្ត ហើយឈ្មោះឡុង សុីណែត ឃើញដូច្នេះបានដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យខេត្តកំពង់ធំ។   ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានពិនិត្យប្រាប់ថាក្មេងនោះស្លាប់ហើយ។


ពេលនោះឈ្មោះឡុង ស៊ីណែត ទើបដឹកសពត្រឡប់មកដល់មុខស្តាតថ្មី ភូមិរូង ឃុំត្រពាំងឬស្សីហើយលោកគ្រូ ភ័ណ្ឌ ជាប្តីបានទូរសព្ទ ហៅឈ្មោះឆាន សំណាង នៅភូមិរូងឲ្យមកបើកបន្តចំណែកអ្នកគ្រូស៊ីណែ តក៏គេចខ្លួនបាត់ ហើយឈ្មោះឆាន សំណាងមកដល់មិនហ៊ានបើកបានខលរាយការណ៍ឲ្យលោកនាយប៉ុស្តិ៍ត្រពាំងឬស្សីបើកបន្តយកសពក្មេងនោះមកប្រគល់ជូនឪពុកម្តាយ៕





Post a Comment

Previous Post Next Post

Kdaily-news ads