ជនជាតិវៀតណាម២៦នាក់ ដែលចូលមកជីកកាយរ៉ែមាស៦ទីតាំងនៅតំបន់កន្ទុយនាគ ក្នុងឧទ្យាជាតិវីរៈជ័យ ត្រូវបណ្តេញចេញ មហាជនស្នើក្រសួងបរិស្ថានបើកការស៊ើបអង្កេតវែកមុខមន្ត្រីពាក់ពន្ធ័..
ខេត្តរតនគិរី៖ ជនជាតិវៀតណាម២៦នាក់ដែលចូលមកជីកកកាយយករ៉ែមាសខុសច្បាប់ដែលកម្លាំងចម្រុះខេត្តរតនគីរីធ្វើការបង្ក្រាបនិងឃាត់ខ្លួនរួមទាំងសម្ភារៈគ្រឿងចក្រជាច្រើនគ្រឿងទៀតផងនោះ ត្រូវបានសមត្ថកិច្ចចម្រុះសម្រេចដោះលែងនិងបណ្តេញចេញឲ្យទៅប្រទេសវៀតណាមវិញហើយ។
ការបណ្តេញចេញជនជាតិវៀតណាម២៦នាក់ដែលចូលមកជីកកកាយយករ៉ែមាសខុសច្បាប់ ដែលស្ថិតនៅតំបន់កន្ទុយនាគក្នុងភូមិសាស្ត្រ ស្រុកតាវែង ខេត្តរតនគិរីនោះសមត្ថកិច្ចបានសម្រេចឲ្យចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៅព្រឹកថ្ងៃទី១២ ខែមិនាឆ្នាំ២០២៤។
ជនជាតិវៀតណាមជីកយក រ៉ែមាសខុសច្បាប់ដែលត្រូវបានកម្លាំងចម្រុះចុះបង្ក្រាបដឹកនាំដោយលោកម៉ា វិចត្រ អភិបាលរងខេត្ដ សម្របសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានធ្វើឡើងនៅថ្ងៃទី៧ខែមីនាឆ្នាំ២០២៤កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរួមនិងមន្ត្រីឧទ្យានជាតិ មន្ត្រីរ៉ែនិងថាមពលខេត្ត មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកតាវែងរួមនិងមន្ត្រីពាក់ព័ន្ធមួយទៀត ដោយប្រើប្រាស់អស់ពេលចំនួន៤ថ្ងៃទើបធ្វើកិច្ចការនោះបានជោគជ័យ។ នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២៤នោះជនសង្ស័យទាំង២៦នាក់ត្រូវបានកម្លាំងចម្រុះធ្វើការផ្ញើទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាសសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនរួមទាំងភស្ដុតាងមកសាលាដំបូងខេត្ត។
ក្រុមការងារចម្រុះខេត្តរតនគីរីដែលដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដែលបានចុះអង្កេតត្រួតពិនិត្យ បទល្មើសធនធានរ៉ែឃើញមានចំនួន៦ទីតាំងជាក់ស្តែងឃើញមានជនជាតិវៀតណាមចំនួន២៦នាក់(ស្រីម្នាក់)ប្រើប្រាស់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ផុតកំណត់)ក៏ត្រូវបានពិន័យតាមផ្លូវច្បាប់ការងារធ្វើកិច្ចសន្យា និង បណ្តេញចេញទៅកាន់ប្រទេសកំណើតវិញ អនុវត្តដោយមន្ត្រីអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តរតនគិរី តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤។
លោក អ៊ុងហ៊ួរ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឱ្យដឹងដែរថា ក្រោយពីបានពិនិត្យទីតាំងទាំង៦ខាងលើរួចមកលោកយល់ឃើញថា ក្រៅពីទីតាំងអាណាធិបតេយ្យចាស់(ទីតាំងទី២) ដែលទុកចោលយូរមកហើយនោះ មានទីតាំងចំនួន៥ផ្សេងទៀតមានដូចជា ទីតាំងទី១-នៅដើមទី មានអេស្កាវ៉ាទ័រ១គ្រឿង ទើបចូលមក(ទុកចោល),។ ទីតាំងទី៦ មានអេស្កាវ៉ាទ័រ១គ្រឿងឈូសឆាយផ្លូវ,។
ឯទីតាំងទី៣ ទី៤និង ៥ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលអាចឈានទៅធ្វើអាជីវកម្មមានអាជ្ញាបណ្ណ(អាជីវកម្ម) ដូចនេះក្រុមហ៊ុនមិនទាន់បានប្រតិបត្តិការនៅឡើយ ដែលជាសកម្មភាពខុសលក្ខខណ្ឌអាជ្ញាបណ្ណស្វែងរុករកត្រូវពិន័យតាមមាត្រាទី៣៦ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងនិងធ្វើអាជីវកម្មធនធានរ៉ែ ។ ចំណែកឯគ្រឿងចក្រជាច្រើនគ្រឿងដែលបម្រើឲ្យជាម្យោបាយប្រព្រឹតបទល្មើសជីយករ៉ែមាសខុសច្បាប់នោះ នៅរក្សាទុកនៅនិងកន្លែងប្រព្រិតសកម្មភាពនោះដដែលនៅឡើយ។
ពាក់ព័ន្ធក្នុងរឿងជនជាតិវៀតណាមចំនួន២៦នាក់នេះដែរ ប្រជាពលរដ្ឋ រួមនិងមន្ត្រីមួយចំនួននៅតែទទួចសុំឲ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថានមេត្តាបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅផង ព្រោះថាជនអន្តោប្រវេសន៍ទាំងអស់នោះបើគ្នានការឃប់ឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីស្នាក់ការបរិស្ថាននោះទេ ពួកគេក៏មិនអាចហ៊ាននាំគ្រឿងចក្រជាច្រើនគ្រឿងចូលព្រៃឧទ្យានជាតិនិងធ្វើសកម្មភាពកាយយករ៉ែជាច្រើនថ្ងៃខែបានរលូនបែបនេះដែរ៕
Post a Comment