Top News

មនុស្ស២នាក់បានស្លាប់នឹង៣នាក់ទៀតកំពង់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ដោយសាពុលសាច់ជ្រូកព្រៃ..



មនុស្ស២នាក់បានស្លាប់នឹង៣នាក់ទៀតកំពង់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ដោយសាពុលសាច់ជ្រូកព្រៃ             

មណ្ឌលគីរី៖ នៅថ្ងៃ ខែមីនា ឆ្នាំ២០២៤ វេលម៉ោង០៩និង៣០នាទី កម្លាំងប៉ុស្តិ៍ស្រែហ៊ុយបានទទួលពត៏មានថាមានប្រជាពលរដ្ឋពុលសាច់ជ្រូកព្រៃ (សាច់ជូរ) បានស្លាប់និងពុលកំពុងសម្រាកព្យាបាលចំនួន០៥នាក់ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម ៖

១ ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ព្នង មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។

២ ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក ។

៣ ឈ្មោះ ជីនាន វិសាល ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។

៤ ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី(កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។

៥ ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី(កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។

បច្ចុប្បន្នករណីខាងលើនេះមន្ត្រីជំនាញនៃមន្ទីសុខាភិបាលខេត្តមណ្ឌលគិរីនឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក និងកម្លាំងប៉ុស្តិ៍ស្រែហ៊ុយកំពុងស្រាវជ្រាវបន្ត ។







 

Post a Comment

Previous Post Next Post

Kdaily-news ads