អធិការរងក្រុងប៉ោយប៉ែតម្នាក់ ពាក់ព័ន្ធករណីស៉ីដាច់លុយរត់ការចូលក្របខ័ណ្ឌ, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវ ខណៈសាមីខ្លួនត្រូវបានថ្នាក់លើកោះហៅ២ដង តែមិនព្រមសហការ
(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងធ្វើការស្រាវជ្រាវករណី លោកវរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត ដែលត្រូវបានគេចោទប្រកាន់ថា ពាក់ព័ន្ធករណីស៉ីដាច់លុយរត់ការចូល ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបណ្ដាញព័ត៌មានយើងខ្ញុំទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា លោកវរសេនីយ៍ទោ សន ធឿន ធ្លាប់ត្រូវបានថ្នាក់ដឹកនាំគណៈស្នងការ កោះអញ្ជើញឲ្យចូលបំភ្លឺចំនួន២លើករួចមកហើយ ពាក់ព័ន្ធភាពអសកម្ម ការងារដោយមិនដឹងមូលហេតុ ប៉ុន្ដែសាមីខ្លួនមិនសហការចូលមកបំភ្លឺនោះឡើយ។ ឆ្លើយតបការលើកឡើងនៅតាមបណ្ដាញសង្គម ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចាត់ការតាមនីតិវិធី។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៖
Post a Comment