Top News

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញគ្រឿងញៀនជិត ៧គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ..

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញគ្រឿងញៀនជិត ៧គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ..




បន្ទាយមានជ័យ៖ ដោយអនុវត្តយ៉ាងមុឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ​ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង បាន​ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ប្រុស១ ស្រី១។ 


ក្នុងករណីនេះ សមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាង ម្សៅហ្មត់សថ្លា(MDMA)ចំនួន១ថង់ស្មើទម្ងន់ ២.១១ក្រាមសាច់ថ្នាំសុទ្ធ, ថ្នាំកញ្ចប់រូបទំពាំងបាយជូរមានអក្សGrapa fraittea(MDMA)ចំនួន ៥០០កព្ចាប់ស្មើទម្ងន់ ៤.៤៧០ក្រាម សាច់ថ្នាំសុទ្ធ, ថ្នាំកញ្ចប់ពណ៌ក្រហម រូបសេះ(MDMA)ចំនួន ៥០០កព្ចាប់ស្មើទម្ងន់ ២.៣០៥ក្រាមសាច់ថ្នាំសុទ្ធ សរុបចំនួន ៦៧៧៧.១១ក្រាម សាច់ថ្នាំសុទ្ធ។ 

ក្រៅពីនេះរថយន្តចំនួន ១គ្រឿង ម៉ាកព្រូសពណ៍ស, ទូរសព្ទដៃចំនួន ២គ្រឿង។ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការ៕

Post a Comment

Previous Post Next Post

Kdaily-news ads