Top News

ឆេះរោងចក្រអាគុយនៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្ស១០នាក់បានស្លាប់..



ឆេះរោងចក្រអាគុយនៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្ស១០នាក់បានស្លាប់..

អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះរោងចក្រអាគុយ Aricell ក្នុងទីក្រុង Hwaseong នៃប្រទេសកូរ៉េខាងត្បូង  បណ្តាលឲ្យមនុស្សចំនួន២០នាក់បាត់បង់ជីវិត។ នេះបើតាមសារព័ត៌មាន Yonhap បានចុះផ្សាយនៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ២០២៤។ អាជ្ញាធរមូលដ្ឋានជឿថា តួលេខមនុស្សស្លាប់អាចកើនឡើងបន្ថែមទៀតព្រោះ មានកម្មករប្រមាណ១០០នាក់ កំពុងធ្វើការនៅខាងក្នុង ពេលកំពុង កើតហេតុ ហើយមនុស្សជាច្រើននៅមិនទាន់រកឃើញនៅឡើយ។ យ៉ាងណាក្តី មូលហេតុនៃការឆេះ ក៏មិនទាន់ត្រូវបានគេដឹងច្បាស់ដែរ ប៉ុន្តែក្រុមមន្ត្រីនិយាយថា សាក្សីឃើញផ្ទាល់ភ្នែក បានឮសំឡេងផ្ទុះខ្លាំងនៅជាន់ទី២ មុនពេលអគ្គិភ័យឆាបឆេះ។ សូមបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាប្រទេសផលិតអាគុយដ៏ធំមួយលើពិភពលោក ខណៈបច្ចុប្បន្ននេះ អាគុយត្រូវបានប្រើប្រាស់ជាទូទៅក្នុងឧបករណ៍ជាច្រើនដូចជា កុំព្យូទ័រយួរដៃ និងរថយន្តអគ្គិសនីជាដើម។ យ៉ាងណាក្តី អាគុយប្រភេទនេះ ងាយបង្កហានិភ័យនៃការឆាបឆេះនិងផ្ទុះណាស់ ដល់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ដាក់បទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងលើការត្រួតពិនិត្យឧបករណ៍ដោយប្រើថ្មប្រភេទនេះទៀតផង៕





Post a Comment

Previous Post Next Post

Kdaily-news ads