អីយ៉ះ!យ៉ាងម៉េចអីចេះ លោក ឃិន សុខន នាយប្រតិបត្តិព័ត៌មានរាល់ថ្ងៃ ក្រោយពីធ្វើសេចក្តីរាយការណ៍ទៅក្រសួងមហាផ្ទៃ អំពីភាពមិនប្រក្រតី ស្តីពី គម្រោងមូលនិធិឃុំស្រែខ្ទុមរួចមក ឥឡូវត្រូវរដ្ឋបាលឃុំ កោះហៅឲ្យចូលខ្លួនទៅបំភ្លឺហើយ!
(មណ្ឌលគិរី) លោក ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ ត្រូវបានរដ្ឋបាលឃុំ ស្រែខ្ទុម ចេញលិខិត កោះអញ្ជើញ ឲ្យចូលខ្លួនបំភ្លឺ នៅសាលាឃុំស្រែ
ខ្ទុម នៃស្រុកកែវសីមា យ៉ាងតាក់ក្រហល់ដែលប្រព្រឹតទៅនៅព្រឹកថ្ងៃទី១០ខែកញ្ញា២០២៤វេលាម៉ោង៩ព្រឹកស្អែកនេះ ដើម្បីបំភ្លឺ ជំវិញរបាយការណ៍ ដែលលោក ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ បានធ្វើសេចក្តីរាយការណ៍ទៅក្រសួងមហាផ្ទៃតាមរយៈតេឡេក្រាម អំពីភាពមិនប្រក្រតី ស្តីពី គម្រោងមូលនិធិឃុំស្រែខ្ទុម។ ដែលមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោមថា....
((ក្រុមហ៊ុន ខូវម៉េង អនុវត្តគម្រោងនៅឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី មិនមានស្តង់ដារទេ គម្រោងដាក់ដេញ៣០០មទទឹង៥កម្រាស០.១៥ម គម្រោង ត អត់ដេញ ចរចា៤៧០ម។ ផ្លូវដែលដាក់ដេញ៣០០មធ្វើបានតែ២០០មទេ ចំណែកទទឹងក៏បានតែ៣,៨តទេ រួចយកលុយវិភាជន៍មកធ្វើផ្លូវជាតិមុខផ្សារម្តុំហាងកែវសីមា២ នេះជាហេតុធ្វើខុសគោលការទាំងស្រុងសូម ឯកឧត្តមមេតាស្រាវជ្រាវផង។))
ពាក់ព័ន្ធករណីដែល លោក ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃរាយការណ៍អំពីភាពមិនប្រក្រតី នៅគម្រោងមូនិធិឃុំស្រែខ្ទុម ទៅក្រសួងមហាផ្ទៃ ហើយត្រូវរដ្ឋបាលឃុំស្រែខ្ទុមកោះហៅដូច្នេះ សូមមហាជនរងចាំតាមដានមើលថាតើមានរឿងអ្វីកើតឡើង។
អង្គភាពសារព័ត៌មានរាល់ថ្ងៃយើងខ្ញុំ សូមឯកឧត្តមអស់លោក លោក លោកស្រីទាំងអស់នៅក្នុងបណ្តាញសង្គម មេត្តាតាមដានបន្ត។
Post a Comment