គិតត្រឹមរសៀលនេះ ព្យុះសង្ឃរា Yagi បានធ្វើឲ្យចំនួនមនុស្សស្លាប់នៅវៀតណាម សរុបទាំងការបាក់និងបាក់ស្ពានផង បានកើនដល់៥៩នាក់ រាប់រយនាក់រងរបួសធ្ងន់ស្រាលនិងបាត់ខ្លួន
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាមបានឲ្យដឹងទៀតថា ខេត្តចំនួន៨នៅភាគខាងជើង អាជ្ញាធរក៍បានប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីទឹកជំនន់ ក្រោយពេលដែលទន្លេ តូចធំ ស្ទឹង ព្រែក កម្ពស់ទឹកបានហក់ឡើងលើសការកំណត់ប្រកាសអាសន្នហើយ ។
អាជ្ញាធរវៀតណាម ក៍បានអះអាងដែរថា ចំនួនមនុស្សស្លាប់និងកើនឡើងបន្ត ខណៈពលរដ្ឋជិត១ម៉ឺនគ្រួសារ កំពុងខ្វះទីជម្រក សំណង់អគារ លំនៅដ្ឋាន កសិដ្ឋានចិញ្វឹមសត្វនានា និង ស្រែស្រូវចំការរាប់មឺនហិកតារងការខូចខាត ៕
Post a Comment