ក្រចេះ៖ ក្រុមរុករានទន្ទ្រានព្រៃឡង់ ដើម្បីរែងយករ៉ែមាស ដែលមានមេក្លោងជាជនជាតិ វៀតណាម ឆ្លងដែន គ្មានលិខិតឆ្លងដែន ប្រមូលទិញដីព្រៃឡង់និងកាប់បំផ្លាញព្រៃ ដើម្បីរែងយករ៉ែ មាសធម្មជាតិនៅក្នុងតំបន់ ភូមិសាស្រ្ត អូរយ៉ាវ អូរសន្លង់ ឈើទាលឃ្មុំ ឃុំកំពង់ចាម ស្រុក សំបូរ ខេត្តក្រចេះ ជនជាតិ វៀតណាមទាំងនោះ មាន ឈ្មោះ តាប៉ីជាជាតិ វៀតណាម និងជនជាតិខ្មែរពីរនាក់ ទៀង អូន និងតាខុំដែលជាអ្នកដឹកនាំ ជនវៀតណាម ចូលមករកទិញដីដើម្បីបូមរករ៉ែមាស រហូតមាន៣០កន្លែង។
ចំណែកប្រធានបរិស្ថានស្រុកសំបូរ ខន ប្រហែលជាបានលោភសក្ការៈពីក្រុមបំផ្លាញធន់ធានធម្មជាតិក៏មិនតិចដែរមើល៍ទៅ អង្គភាពសារព័ត៌មានរាល់ថ្ងៃយើងនិងលម្អិតរឿងនេះជូនលោកអភិបាលនៃគណះអភិបាលខេត្តក្រចេះ និងឯកឧត្តម អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបន្តទៀត ដើម្បីចាត់វិធានការផ្លូវច្បាប់ជាមួយ ក្រុមបំផ្លាញធនធានធម្មជាតិពិសេសជាមួយលោក ប្រធានបរិស្ថានស្រុកសំបូរតែម្តង.។
Post a Comment