ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ គឺនៅថ្ងៃទី១-២-៣ ខែតុលា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ៣៤លើក បានបណ្តាលអោយមនុស្សចំនួន ៣០នាក់ ស្លាប់ និងរបួសធ្ងន់ស្រាល ចំនួន ៥០នាក់។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។របាយការណ៍បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ធៀបឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន ២៤លើក ស្មើ ៤១% ពោលគឺ៣៤លើ៥៨លើក , អ្នកស្លាប់កើន ៨នាក់ ស្មើ ៣៦% ពោលគឺ ៣០លើ២២នាក់ , អ្នករបួសថយ ២៩នាក់ ស្មើ ៣៧% ពោលគឺ ៥០លើ៧៩នាក់៕
Post a Comment