Top News

បា.ត់ខ្លួនក្មេងតូចៗ២នាក់រកមិនឃើញ​ ក្រោយសុំម្តាយទៅលេងគំនរដីខ្សាច់



ខេត្ត​បន្ទាយមានជ័យ៖ ក្មេងប្រុសស្រីតូចៗពីរនាក់ ដោយក្មេង​ប្រុសអាយុ៤ឆ្នាំ និងក្មេងស្រីអាយុ២ឆ្នាំ បានបាត់ខ្លួន ខណៈសុំម្តាយចេញទៅលេងគំនរដីខ្សាច់ ហើយ​ឪពុកម្តាយ និង​សាច់ញាតិបើកគោយន្តដើររក​មិនទាន់ឃើញនៅឡើយទេ រហូតមកដល់វេលា​ម៉ោង១១យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤​នៅក្រុងប៉ោយប៉ែត ។


ក្មេងដែលបាត់ខ្លួនទាំង២នាក់នាក់ខាងលើ ​ម្នាក់​ឈ្មោះ តយ រ៉ាឌុច ហៅឌុច ភេទប្រុស អាយុ៤ឆ្នាំ និងម្នាក់ទៀត​ឈ្មោះ រុន មេសា ភេទស្រី អាយុ២ឆ្នាំ ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

តាម​ប្រភពពី​ឪពុកម្តាយបានឱ្យដឹង​ថា កូនប្រុសស្រី២នាក់បានបាត់ខ្លួននៅវេលាម៉ោង៩និង​៣០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិ-សង្កាត់ខាងលើ ។ នៅមុនពេលកើតហេតុ​ ក្មេងប្រុសម្នាក់ត្រូវជាកូនប្អូនស្រីរបស់ពួកគាត់ បាន​យកមកផ្ញើជាមួយ ហើយហើយ​ក្មេងប្រុសនោះ​សុំនាំប្អូនស្រីដែលជាកូនរបស់គាត់​ទៅលេងមុខគំនរដីខ្សាច់ នៅពេល​គាត់កំពុងដាំបាយធ្វើម្ហូបពេលព្រឹក។

ស្ត្រីជាម្តាយបញ្ជាក់ថា ក្រោយពីដាំបាយធ្វើម្ហូបហើយបានរយៈពេល១៥នាទី គាត់​បានចេញមកមើលកូនស្រីនិងក្មួយប្រុសមិនឃើញ ទើបឆោឡោប្រាប់សាច់ញាតិនាំគ្នាដើររកក៏​បានទៅប្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតជួយអន្តរាគមន៍រកក្មេងដែលបាត់ ហើយការស្វែងរកធ្វើឡើង​ ដោយសាច់ញាតិនិងអ្នកជិតខាងជិះគោយន្តដើររកមិនទាន់ឃើញនៅឡើយ។

ស្ត្រីជាម្តាយបានបញ្ជាក់ថា ក្រោយពេលបាត់ខ្លួនក្មេងៗទាំង២នាក់ខាងលើនេះ ​ពេលមើលតាមកាំមេរ៉ាសុវត្ថិភាពឃើញក្មេងទាំងពីរដើរដឹកដៃគ្នាតាមផ្លូវមុខសណ្ឋាគារ ឆាយ ហេង ហើយក្មេងដែលបាត់២នាក់ខាងលើនោះ ម្នាក់​ឈ្មោះ តយ រ៉ាឌុច ហៅឌុចប្រុសអាយុ៤ឆ្នាំ ជាកូនទី២ ដែលមានម្តាយឈ្មោះ ចំ រើន អាយុ២៩ឆ្នាំមានប្តីធ្វើការកម្មករសំណង់នៅប្រទេសថៃ ​និង​ម្នាក់ទៀត​ឈ្មោះ រុន មេសា ភេទស្រី អាយុ២ឆ្នាំ ម្តាយនៅផ្ទៈមើលកូន ចំណែក​ប្តីធ្វើសន្តិសុខ ហើយកូនបានបាត់រហូតពេលនេះមិនទាន់រកឃើញនៅឡើយទេ ៕








Post a Comment

Previous Post Next Post

Kdaily-news ads