កណ្តាល៖ បុរសម្នាក់បានធ្លាក់ខ្លួនពិការអស់មួយជីវិត ត្បិតជនពាលកាប់ដាច់ដៃត្រឹមស្មារ ហើយក្រោយធ្វើសកម្មភាព៨ថ្ងៃ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវបានឃាត់ខ្លួន និងឆ្លើយថា ដំបូងពួកគេចេញទៅកាប់គូទំនាស់តែមិនជួប ត្រឡប់មកវិញជួបជនរងគ្រោះកណ្តាលផ្លូវក៏កាប់រំសាយកំហឹងទៅ៖
លោកឧត្តមសេនីយ៍អ្នកនាំពាក្យ បានបន្តថា ក្រោយកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត បើកការស្រាវជ្រាវ រហូតឈានទៅឃាត់ជនសង្ស័យខាងលើ កាលពីថ្ងៃទី២៤ កុម្ភៈ ២០២៥កន្លងទៅ និងបានឆ្លើយសារភាពថា រូបគេមិនមែនជាអ្នកកាប់នោះទេ ខ្លួនជាអ្នកបើកម៉ូតូឌុបជនដៃដល់។ ដោយកាលពីយប់ថ្ងៃទី១៦កន្លងទៅ ជនដៃដល់បានបបួលខ្លួនឱ្យជិះម៉ូតូឌុបគេទៅកាន់គូទំនាស់ រួចខ្លួនក៏បានឌុបជនដៃដល់ទៅតាមរក ប៉ុន្តែ មិនបានជួបគូសត្រូវនោះទេ ធ្វើឱ្យជនដៃដល់មួរម៉ៅត្បិតមិនបានសងសឹក។ រួចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ប៉ុន្តែ ពេលជិះមកដល់ចំណុចកើតហេតុ ចៃដន្យជួបជនរងគ្រោះ(មិនមែនជាគូសត្រូវនោះទេ) ជិះម៉ូតូបញ្ច្រាស់គ្នា ស្រាប់តែជនដៃដល់ក៏បានកាប់ទៅលើជនរងគ្រោះ ដើម្បីបន្ធូរកំហឹងតែម្តងទៅ និងបានជិះម៉ូតូរត់គេច រហូតដល់ថ្ងៃទី២៤ ក៏ត្រូវនគរបាលឃាត់ខ្លួនបានតែម្តងទៅ។
គួរម្លឹកផងដែរថា កាលពីវេលាយប់កើតហេតុខាងលើ ក្រោយពីទៅចូលរួមពិធីមង្គមការគេនៅក្នុងភូមិសាលាកាត់សក់ ជនរងគ្រោះក៏ជិះម៉ូតូម្នាក់ឯង ក្នុងគោលបំណងត្រឡប់ទៅលំនៅដ្ឋានវិញ តែពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនពាល២នាក់ដែលជិះម៉ូតូបញ្ច្រាសទិសគ្នា កាប់មួយកាំបិតផ្គាក់បណ្តាលឱ្យដាច់ដៃស្តាំ និងរបួសដើមទ្រូងធ្ងន់ ហើយក៏បានជិះរត់គេចខ្លួនបាត់ស្រមោលទៅ ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំ
ពេញ៕
Post a Comment