Top News

ពិធីសម្ពោធដាក់្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងអាមេ “ស្ពានភ្នំខ្យង”




ខេត្តសៀបរាប ៖ ព្រឹកថ្ងៃទី២០ខែមិនាឆ្នាំ២០២៥ ក្រោមអធិបតិភាព ដ៏ខ្ពស់នលោកអៀង  ពិសីដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ាឲ្យប្រើប្រាស់ជាស្ពានបេតុងអាមេ “ស្ពានភ្នំខ្យង ” ប្រវែង០៩ម៉ែត្រ ទទឹង០៦ម៉ែត្រ ស្ថិតនៅក្នុង ភូមិតាពឿរ ឃុំតាសៀម ស្រុកស្វាលើខេត្តសៀម រាប។


ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងអាមេ ហៅ “ស្ពានភ្នំខ្យង” នៅភូមិដំបូកខ្ពស់ ក្រញូងនិងភូមិតាពឿរ  ឃុំតាសៀម ស្រុកស្វាលើ នាពេលនេះ គឺបានប្រព្រឹត្តិទៅ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងការអភិវឌ្ឍ ដែលបានផ្តល់ឱកាសដល់យើងទាំងអស់គ្នាបានជួបជុំគ្នា ទទួលនូវសមិទ្ធផលនានាលើគ្រប់វិស័យ ពិសេសវិស័យសាធារណការ និងដឹកជញ្ជូន សម្រាប់តភ្ជាប់ចរាចរណ៍ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាពខ្ពស់ និងបរិយាប័ន្ន។ ក្នុងឱកាសនោះផងដែរ អាត្មាភាព បញ្ញវិៈយោ ចក់សោភ័ណ្ឌ ព្រះចៅអធិការគង់នៅវត្តតាពឿរ រស្មីសាមគ្គីមានជ័យ សិស្សានុសិសសូមចូលរួមអបអរសាទរ ដល់ប្រជាពលរដ្ឋ នៅឃុំតាសៀម  ដែលទទួលបានស្ពាន សម្រាប់ធ្វើដំណើរ ប្រកបអាជីវកម្ម និងដឹកជញ្ជូន។ កត្តាសុខសន្តិភាព ដែលជាចលករមួយដែលជម្រុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ផងដែរ។


ជាចុងក្រោយលោក  អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានពាំនាំការសួរសុខទុក្ខពីរសំណាក់ សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រិត្តសភា ដែលតែងតែយកចិត្តដាក់ប្រជាពលពលរដ្ឋមិនថាជិតឆ្ងាយ ជនបទស្រែចំការ

និងជូនពរដល់បងប្អូនប្រជាពលរដ្ឋឲ្យជួបប្រទះនៅសេចក្តីសុខ សេចក្តីចំរើនគ្រប់ប្រការ៕










Post a Comment

Previous Post Next Post

Kdaily-news ads