Top News

អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជាបានរៀបចំ កិច្ចប្រជុំពិភាក្សាស្ដីពី(បញ្ហាការប្រឈមមុខផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មាន)..



អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជាបានរៀបចំ កិច្ចប្រជុំពិភាក្សាស្ដីពី(បញ្ហាការប្រឈមមុខផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មាន)..


ភ្នំពេញ៖ នៅព្រឺកថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០២៤ ។ក្រោមអធិបតីភាព លោក រុន សារ៉ាយ ជានាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា LAC និងលោក អ៊ុន ចន្ទ័ថុល មេធាវីអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា ។ ដែលមានអ្នកសារព័ត៌មានចូលរួមចំនួន ២៦ រូប ហើយក៍មានបទបង្ហាញអំពី លទ្ធផលការពារក្ដីជូនដល់អ្នកសារព័ត៌ផងដែរ។


គោលបំណងនៃកិច្ចប្រជុំ៖ មានកិច្ចសហការជាមួយក្រសួងព័ត៌មាន បណ្ដាលខេត្ត មន្ទីរព័ត៌មានក្នុងខេត្ត គោលដៅរបស់អង្គការដៃគូ សមាគម ក្លឹបអ្នកកាសែតនិងបណ្ដាញអ្នកសារព័ត៌នានាជាច្រើនទៀត ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៍មាន និងផ្ដល់ការការពារផ្លូវច្បាប់ ផ្ដល់ការបណ្ដុះបណ្ដាលផ្នែកច្បាប់ស្ដីពីរបបសារព័ត៍មាន  ដើម្បីស្វែងយល់ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន ។ អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា រៀបចំវេទិការនេះពិគ្រោះយោបល៎ស្វែងរក ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៍មាន នេះឡើងក្នុងគោលបំណង ៖

១-ផ្ដល់ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាផ្ដល់ឱកាសលើកឡើងអំពីក្ដីព្រួយបារម្មណ៍ ប្រឈមមុខផ្នែកច្បាប់ដែលកំពុងកើតឡើងចំពោះប្រពន្ធ័ផ្សព្វផ្សាយ  ជាពិសេសការចោទប្រកាន់ដោយប្រើច្បាប់ព្រហ្មទណ្ឌ។

២-ពិគ្រោះយោបល់មតិគាំទ្រ លើការអនុវត្តផ្លូវច្បាប់ចំពោះអ្នកសារព័ត៍មាន ដោយយកច្បាប់របបសារព័ត៍មានមកអនុវត្ត ជាជាងចោទប្រកាន់តាមក្រមព្រហ្មទណ្ឌ មកលើអ្នកសារព័ត៍មាន។

លោកមេធាវី អ៊ុន ចន្ទ៏ថុល បានមានប្រសាសន៍ថា សូមអ្នកសារព័ត៍មានទាំងអស់ ត្រូវតែប្រកាន់ភ្ជាប់ជានិច្ចនូវក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន មុនចុះផ្សាយត្រូវប្រមូលព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយ ជៀសវាងការរងនៅបណ្ដឹង គោរពច្បាប់ និងគោរពនៅសិទ្ធិរបស់បុគ្គល ។ ហើយក៏មានសំនួរ ចំលើយ ចែកជាបួនក្រុម ជាចុងក្រោយលោកមេធាវី អ៊ុន ចន្ទ័ថុល បានផ្ដាំដល់អ្នកសារព័ត៌ទាំងអស់គ្នាថា អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា(LAC) ជួយការពារក្ដីដល់អ្នកសារព័ត៌មានដោយមិនយកកម្រៃទេ ហើយក៏ថតរូបទុកជុំគ្នាទុកជាអនុស្សាវរីយ៍បិតកម្មវិធី។








Post a Comment

Previous Post Next Post

Kdaily-news ads