Top News

រថយន្តយីឌុប ដឹកធ្យូងរាប់សិបតោនបំរុងឆ្លងកាត់ទៅវៀតណាមឡោកម៉ាសុីនកំពុងចូលជាងជួសជុលអត់មានសមត្ថកិច្ចហ៊ានចូលត្រួតពិនិត្យឡើយ..



រថយន្តយីឌុប ដឹកធ្យូងរាប់សិបតោនបំរុងឆ្លងកាត់ទៅវៀតណាមឡោកម៉ាសុីនកំពុងចូលជាងជួសជុលអត់មានសមត្ថកិច្ចហ៊ានចូលត្រួតពិនិត្យឡើយ..


ខេត្តក្រចេះ៖ រថយន្តយីឌុបមួយគ្រឿងដែលតែងតែដឹកជញ្ជូនធ្យូងពេញប្រៀបតែម្តងចេញពីតំបន់ទឹកដីឃុំស្វាយជ្រះបំណងឆ្ពោះទៅប្រទេសវៀតណាម តាមច្រករបៀងជ័យ ឃ្លាំង ស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ តែទៅមុខលែងរួចដោយសារតែរថយន្តនោះឡោកម៉ាសុីន នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៤។


តាមប្រភពបានបង្ហើបថារថយន្តយីឌុបនោះតែងដឹកជញ្ជូនធ្យូងញឹកញាប់ដែលតែងប្រមូលទិញពីតំបន់ឡដុតធ្យូងនៅក្នុងទឹកដីឃុំស្វាយជ្រះ ស្រុកស្នួលខេត្តក្រចេះ យកទៅលក់នៅប្រទេសវៀតណាមហើយមានម្ចាស់ជាប្រពន្ធលោក នាង ចំរើន នាយទាហាន ប្រចាំច្រករបៀងអូរលាវ(D1)ស្ថិតក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។


ប៉ុន្តជួបសំណាងអាក្រក់ក៏ឡោកម៉ាសុីនទៅហើយពេលនេះកំពុងតែឲ្យជាងធ្វើការជួសជុល ឯធ្យូងមានរាប់សិបតោនផ្ទុកនៅលើរថយន្តនោះនៅឡើយ។


ក្នុងហេតុការណ៍រថយន្តឡោកម៉ាសុីនមានផ្ទុកធ្យូងរាប់សិបតោនក៏មានអ្នកបានរាយការដល់សមត្ថកិច្ចជំនាញឲ្យចុះទៅពិនិត្យដែរ តែគេឆ្លើយថាទីតាំងនៅក្នុងផ្ទះរបស់គេគឺពិបាកធ្វើណាស់។


ឯលោក ចំរើន បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទថា រថយន្តនោះជារបស់ប្រពន្ធគាត់ជាអ្នករកសុីមិនពាក់ព័ន្ធជាមួយគាត់ទេ ហើយប្រពន្ធគាត់កំពុងដោះស្រាយ។


 រហូតមកដល់បច្ចុប្បន្នរថយន្តនោះកំពុងស្ថិតក្នុងការជួសជុលនៅឡើយមិនឃើញមានសមត្ថកិច្ចណាហ៊ានកមក្បែរដើម្បីត្រួតពិនិត្យនៅឡើយ៕





Post a Comment

Previous Post Next Post

Kdaily-news ads